Wednesday, January 20, 2016

ពិធីចុះហត្ថលេខាលើប្រកាស​អន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្កើតក្រុមការងារ​សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការ

នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មានរៀបចំពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្កើតក្រុមការងារសម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរក្នុងក្របខណ្ឌការងារអប់រំ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន គ្រាដែលហត្ថលេខីក្នុងពិធីគឺត្រូវចុះដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ការបង្កើតក្រុមការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណអំពីបរិស្ថាន សំដៅប្រែក្លាយឥរិយាបថ ក៏ដូចជាទម្លាប់នៃការរស់នៅរបស់ប្រជាជនឱ្យមានការយល់ដឹងកាន់តែខ្ពស់ និងចូលរួមនៅកិច្ចគាំពារបរិស្ថាន (គុណភាពបរិស្ថាន) ការអភិរក្សជីវៈចម្រុះ (តុល្យភាពនៃប្រព័ន្ធអេកូឡូសុី) និងការរស់នៅដោយចីរភាព (តុល្យភាពនៃការអភិរក្សនិងការអភិវឌ្ឍន៍)៕​


No comments:

Post a Comment