Wednesday, January 20, 2016

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកពីការចរចាស្វែងរកសន្តិភាព ជាមួយអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ

យោងតា​មទំព័រហ្វេសប៊ុករ​បស់សម្ដេចតេជោ ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៦នេះ ថ្ងៃនេះជាថ្ងៃខួបទី២៨ ឆ្នាំ នៃការចរចារសន្តិភាពរដំណាក់កាលទី២ រវាងអតីតព្រះ​មហាក្សត្រ​កម្ពុជា សម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃកម្ពុជា (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨៨- ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦)
សម្តេច​តេជោ ហ៊ុន សែនបានសរសេ​រនៅលើ Facebook របស់សម្តេចនូវ​ខ្លឹមសារដូចត​ទៅនេះ
ជនរួមជាតិនិង​យុវជនជាទី​ស្រឡាញ់!
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាស​នេះជម្រាបជូនអំពី​ព្រឹត្តិការណ៍នៃថ្ងៃ​ប្រវត្តិសាស្រ្ត​សំខាន់ៗមួយចំនួននៃការ​ចាប់បដិសន្ឋិសន្តិភាព​នៅកម្ពុជា។ ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាព​រដំណាក់កាលទី២ រវាងអតីតព្រះ​មហាក្ស​ត្រកម្ពុជា     សម្តេចព្រះ នរោត្តម សីហនុ និង ខ្ញុំព្រះករុណា នៅ Saint -Germainen-Laye។ ការចរចារ​លើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois, ប្រទេស​បារាំង ដែលបាន​ចេញជាសេចក្តីប្រកាស​រួមក្នុងការស្វែងរក​សន្តិភាពពិប្រាក​ដសម្រាប់កម្ពុជា។ កិច្ចចរចារពេ​ញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាព​រួមដើម្បីរក​ដំណោះស្រាយ​ផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់​សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះ​ករុណា និងអតីស​ម្តេចព្រះនរោត្តម សីហនុ។
ទោះបីពេលនោះ សាធារណះរដ្ឋ​ប្រជាមានិត​កម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពល​រដ្ឋជាង៩០%ក៏ដោយ ក៏ចំពោះរូប​ខ្ញុំគឺបានគិត​ច្បាស់ថា ត្រូវតែស្វែង​រកសន្តិភាពអោយបានសម្រាប់​កម្ពុជា ហើយត្រូវទទួលយកបងប្អូ​នជនភៀសខ្លួននៅតាម​ជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់​មករស់នៅក្នុងប្រទេ​សវិញ។ ខ្ញុំបានសម្រេចចិត្តថា ត្រូវតែបញ្ចប់​សង្រ្គាមបង្ហូរឈាមខ្មែ​រ ទោះបីការចរចារពេលនោះជួ​បនិងការលំបាក​និងត្រូវចំណាយពេល​ច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារព្រោះវាល្អប្រសើ​រជាងការប្រយុទ្ឋគ្នា​លើសមរភូមិយោធាដែល​ធ្វើឱ្យឈាមខ្មែ​រហូរមិនចេះចប់។
ខ្ញុំបានធ្វើការសម្រេច​ចិត្តដែលកម្ពុជាបានទទួលផលចំណេញ និងឈ្នះទាំងអស់​គ្នាមកទល់សព្វថ្ងៃ។ សុខទុក្ខ​និងការរស់នៅរបស់​ប្រជាពលរដ្ឋកាល​ពី ២៨ ឆ្នាំមុន និងការស់នៅ​សព្វថ្ងៃគឺបានបញ្ជាក់​ច្បាស់ថា សន្តិភាព បានផ្តល់ឱកាស​ដល់ពលរដ្ឋ និងរាជរដ្ឋាភិបាល​ក្នុងការកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិយើងកាន់តែរីកលូត​លាស់ទៅមុខ។ ខ្ញុំព្រះ​ករុណាខ្ញុំ សូមអរគុណ​ជនរួមជាតិដែលបាន​ចូលរួមថែរក្សាការពារ​សន្តិភាពក្នុងប្រទេស​យើងមកទល់សព្វ​ថ្ងៃនេះ៕







No comments:

Post a Comment