Thursday, December 10, 2015

រដ្ឋសភា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សហជីព

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សហជីព។

យោងតាមសេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹងផងដែរថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃ រដ្ឋសភា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សហជីព ក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សហជីពនេះផងដែរ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨ព្រឹក នៅសាលសន្និសីទ២-៣នៃវិមានរដ្ឋសភា ដោយ មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា ជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាមួយចំនួនផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះផងដែរ ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានជាតិ និង អន្តរជាតិចូលរួមយកព័ត៌មាននេះផងដែរ៕

អត្ថបទៈ តាំង ករុណា


No comments:

Post a Comment