Monday, November 16, 2015

លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥

នៅព្រឹក​ថ្ងៃទី១៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥​ នេះ រដ្ឋសភា​កម្ពុជាបាន​បើកកិច្ច​ប្រជុំគណៈកម្មការ​ធិការអចិន្រ្តៃយ៍ ​រដ្ឋសភា ​ដោយក្នុង​នោះមានរបៀប​វារៈដូចជា៖​ . ពិនិត្យ​សេចក្តីព្រាង​ច្បាប់​ស្តីពីហិរញ្ញ​វត្ថុសម្រាប់​ការគ្រប់ ​គ្រងឆ្នាំ២០១៦ ​២. សេចក្តី​ព្រាងច្បាប់ស្តី​ពីស្ថិតិ និង ​៣. សេចក្តី​ព្រាងច្បាប់​ស្តីពីទូរគម​នាគមន៍។​ ជាពិសេសរបៀបវារៈ​អំពី ការពិនិត្យ​របាយការណ៍​ស្តីពីសំណុំរឿង​ពាក់ព័ន្ធ​នឹងការអនុវត្តន៍​ទោសទៅលើទណ្ឌិត ​ឈ្មោះ សម រង្ស៊ី។​
បន្ទាប់ពី​បានបើកកិច្ច​ប្រជុំ រដ្ឋសភា​នៃព្រះរាជាណា​ចក្រកម្ពុជា ​បានចេញសេចក្តី​ប្រកាសដោយយោងតាមមាត្រា ១៤​ នៃច្បាប់​ស្តីពីលក្ខន្តិកៈ​តំណាងរាស្រ្ត ​មាត្រា ១​៣៩ នៃច្បាប់​ស្តីពីការបោះ​ឆ្នោតជ្រើស​​រើសតំណាង​រាស្រ្ត ដោយ​បានឃើញ​សាលក្រម​ព្រហ្មទណ្ឌលេខ ​៨៩ () ចុះថ្ងៃ​ទី១៣ ​ខែតុលា ​ឆ្នាំ២០១៣ ​និងសាលដីកា​ស្ថាពរលេខ ​១៧ ក្រ៥.ប​ ចុះថ្ងៃទី១២ ​ខែមីនា ឆ្នាំ២០១៣ ​របស់សាលាឧទ្ធរណ៍​។
នៅក្នុងប្រ​ការ១ នៃ​សេចក្តីប្រកាស​នេះបានឱ្យដឹ​ងថា ឯកឧត្តម ​សម រង្ស៊ី ​ត្រូវបាត់បង់​នូវសិទ្ធិ បុព្វ​សិទ្ធិ និ​ង សមាជិកភា​ពរដ្ឋសភា ​មណ្ឌលខេត្ត​កំពង់ចាម ​នីតិកាលទី៥​។
ដោយយោង​តាមសេចក្តី​ប្រកាសនោះផងដែរ​ រដ្ឋសភា​ក៏បានណែនាំ​ឱ្យអគ្គលេខា​ធិការ នៃអគ្គ​លេខាធិការដ្ឋានរដ្ឋសភា ​ត្រូវទទួល​អនុវត្តនិង​បិទផ្សាយ​សេចក្តីប្រកាស​នេះក្នុងរ​ដ្ឋសភា និង​ផ្សព្វផ្សាយ​ជាសាធារណៈឱ្យបានទូ​លំទូលាយ។​
យោងតាម​សេចក្តីប្រកាស​ព័ត៌មាននេះ ​សាធារណជន ​បានដឹងយ៉ាង​ច្បាស់ថា ការ​អនុវត្តចំ​ណាត់ការផ្លូវ​ ច្បាប់ណាមួយ ​ទៅលើលោក ​សម រង្ស៊ី ​ដូចជាករណី​មានការចាប់​ខ្លួនជាដើម គឺជា​ការធ្វើឡើង​ត្រឹមត្រូវតាម​ នីតិវិធី ​គឺចាប់ខ្លួន​ទណ្ឌិត ​សម រង្ស៊ី ដែល​ជាការអនុវត្ត​តាមអំណាច​សាលដីកា​ស្ថាពរ ​មិនមែនជា​ការចាប់ ខ្លួន​អ្នកតំណាងរាស្រ្ត​ដូចមជ្ឍដ្ឋាន​មួយចំនួ​នបកស្រាយ​ប្រាសចាក​ពីការពិត​នោះឡើយ៕​








No comments:

Post a Comment