Monday, November 06, 2017

បវរកញ្ញាពិភពលោកមកពី៦៥ប្រទេសបានទៅដល់ខេត្តត្បូងឃ្មុំហើយដើម្បីបើកបេសកកម្មបំផុសចលនាគាំពារបរិស្ថានជាមួយពលរដ្ឋកម្ពុជា

បវរកញ្ញាពិភពលោកមកពី៦៥ប្រទេស នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទៅដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ហើយ ដើម្បីបើកបេសកកម្មបំផុសចលនាគាំពារបរិស្ថាន​ ជាមួយពលរដ្ឋកម្ពុជា មុនចាប់ផ្ដើមប្រកួតជ្រើសរើសជ័យលាភីបរកញ្ញាពិភពលោក ឆ្នាំ២០១៧ (Miss Globle 2017)។ ក្នុងដំណើរនៃការមកដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ របស់បវរកញ្ញាពិភពលោក៦៥ប្រទេសនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងបណ្ដាលម​ន្ដ្រីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ទន្ទឹមនឹងនោះ ប្រភិភូបវរកញ្ញាពិភពលោកនឹងចូលរួមដាំដើមឈើទុកជានិម្មិតរូបសម្រាប់ពួកគេ ដែលបានមកប្រទេសកម្ពុជា និងបានបន្សល់ស្នាដៃនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ក្រុមប្រតិភូបវរកញ្ញាពិភពលោក ក៏នឹងចូលទស្សនាក្នុងផ្សារអូររាំងឪផងដែរ ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្ដង។ ក្រសួងបរិស្ថានក៏បានជ្រើសរើសស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងការដឹកនាំប្រតិភូបវរកញ្ញាពិភពលោកទៅធ្វើទស្សនកិច្ចនោះ ដោយសារនៅស្រុកមួយនេះ ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋធម្មជាតិ និងទេសភាព ​ពោលបរិស្ថានទាំងមូល មានភាពប្រហាក់ប្រហែល ទៅនឹងស្រុកដទៃទៀត ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា បេសកកម្មចុះទៅបំផុសចលនាគាំពារបរិស្ថាន​ របស់ប្រតិភូបវរកញ្ញាពិភពលោក ដែលសុទ្ធតែមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់នោះធ្វើឡើងរយៈពេលកន្លះថ្ងៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕












No comments:

Post a Comment