Monday, November 06, 2017

សមាជិកក្រុមប្រឹក្សាឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានប្រកាសដើរចេញពីបក្សសង្គ្រោះជាតិ

នៅថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៧ សមាជិកក្រុមប្រឹក្សាឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ មកពីគណបក្សសង្គ្រោះជាតិ លោក ញិន ផែន អាយុ៥៨ ឆ្នាំ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីបក្សសង្គ្រោះជាតិ និងសុំចុះឃុំកន្ទួតមកពីចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក ញិន ផែន សមាជិកក្រុមប្រឹក្សាឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដោយលោកបានលើកឡើងថា «បន្ទាប់ពីដឹងពីទង្វើឃុបឃិតរបស់លោក កឹម សុខា ជាមួយបរទេស បង្កើតចលាចលឲ្យធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីតែអំណាចប្រព្រឹត្តទង្វើក្បត់ជាតិ និងប្រជាជន ដូច្នេះខ្ញុំបាទ សុំចុះចូលរួមរស់ជីវភាពយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ ដោយសារមើលឃើញពីគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍពេញបរិបូណ៍នាពេលនេះ និងថ្ងៃអនាគត»៕


No comments:

Post a Comment