Wednesday, December 09, 2015

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យលើ របៀបវារៈចំនួន២

នៅព្រឹក​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ អគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី កិច្ចប្រជុំដើម្បីពិនិត្យ​លើរបៀបវារៈមួយចំ​នួន។
យោងតាម​សេចក្តីជូនដំណឹង​នេះក៏បានឱ្យដឹងផង​ដែរថា គណៈកម្មា​ធិការ អចិន្រ្តៃយ៍​ព្រឹទ្ធសភា នឹងបើក​កិច្ចប្រជុំ ក្រោមអធិ​បតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា​នៃព្រះរាជាណាច​ក្រកម្ពុជា នៅថ្ងៃ​សុក្រ ទី១១ ខែធ្នូ ឆ្នាំ២០​១៥ វេលាម៉ោង​៨ព្រឹក។
ដោយឡែក​ចំពោះរបៀបវារៈនៃកិច្ចប្រ​ជុំនោះ រួមមាន៖
ទី១-ពិនិត្យ និងសម្រេច​លើសំណើ របស់គណៈ​កម្មការទី៣​ព្រឹទ្ធសភា  សុំដាក់សេច​ក្តីព្រាងច្បាប់ស្តី​ពីស្ថិតិ នៅក្នុងរបៀបវារៈ​ប្រជុំវិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី៣ ទី២-កំណត់​របៀបវារៈ និងកាល​បរិច្ឆេទប្រជុំវិ​សាមញ្ញព្រឹ​ទ្ធសភា នីតិ​កាលទី៣៕


អត្ថ​បទៈ តាំង ករុណា

No comments:

Post a Comment