Wednesday, December 09, 2015

ឆ្កែចេះ​តែព្រូស មនុស្សចេះ​តែដើរ

ទស្សនៈនយោបាយដោយ៖ ប៊ុន ហេង

ទស្សនៈមហាជនមួយចំនួន បានមើលឃើញថា ការធ្វើនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជាកន្លង មកខុសពីគណបក្សប្រឆាំងនៅស្រុកគេ ដែលជាអ្នកចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែ ជាក់ស្តែងបក្សប្រឆាំងស្រុកខ្មែរដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធានកឹម សុខា មិនចេះធ្វើអ្វីផ្សេងទាំងអស់ក្រៅតែពីការជេរ ប្រទិចប្រមាថរាជរដ្ឋាភិបាល យកការជេរធ្វើជាមុខរបរ។
                                                                                       
សមាជិកសភាស្រុកគេ មានបញ្ហាអ្វីគេចូលសភា ពិគ្រោះពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាជាតិដើម្បីផលប្រយោជន៍របស់ប្រជាជនគេ។ ប៉ុន្តែដោយឡែកអី តែតំណាងរាស្រ្តស្រុកខ្មែរមួយគត់ ដែលមិនទទួល ខុសត្រូវ ចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួនជាអ្នកតំណាងឆន្ទះប្រជាពលរដ្ឋ ដោយធ្វើពហិការមិនចូលរួម ក្នុងសភា ដែលជាកន្លែងខ្លួនឯងត្រូវធ្វើការងារបម្រើជាតិ និងប្រជាជន និងបែរជាទៅធ្វើការស្រែកបរិហារ កិត្តិយសជាតិនៅលើឆាកអន្តរជាតិ រហូតដល់ថ្នាក់ថ្លើមខ្មៅហារមាត់សុំសហភាពអ៊ឺរ៉ុបកាត់ចំនួយចំពោះ ប្រទេសកម្ពុជាទៀតផង។
លើសពីនេះទៅទៀតតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ មិនត្រឹមតែមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុង ក្របខណ្ឌជាតិប៉ុណ្ណោះទេ សូម្បីតែមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ដែលប្រារព្ធឡើងនៅប្រទេស កម្ពុជាដែលខ្លួនជាម្ចាស់ផ្ទះក៏ដោយ ក៏ពួកទាំងអស់នោះមិនព្រមចូលរួមដែរ។ មហាសន្និបាតនេះគឺធ្វើឡើង ក្រោមប្រធានបទ ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនានៅតំបន់អាស៊ី ដែលប្រធានបទនេះសំខាន់ណាស់ សូម្បីតែលោក កឹម សុខាក៏ធ្លាប់បានលើកឡើងពីការសន្ទនា និងផ្សះផ្សាផងដែរ ប៉ុន្តែគ្រាន់ តែជាការលើកឡើងឱ្យប្រជាពលរដ្ឋមើលទៅឃើញថាខ្លួនល្អណាស់ជាគ្រូធម៌ គ្រូអាចារ្យ ជាមនុស្សល្អ តាមពិតលោក កឹម សុខា ជាមនុស្សចិត្តជាទេវទត្ត មាត់ជាទេវតាតែប៉ុណ្ណោះ។
                                                                 
មជ្ឈដ្ឋានមួយចំនួនបានគិតថា បើទោះបីជាពុំមានវត្តមានតំណាងរាស្រ្តគណបក្សប្រឆាំង ចូលរួមក្នុងមហា សន្និបាតសភាតំបន់អាស៊ីលើកទី៨នេះក៏ដោយ ក៏មិនមានផលប៉ះពាល់ជាអវិជ្ជមានណាមួយមករាំងស្ទះ ដល់ដំណើរការអង្គសន្និបាតនេះ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាល និងជីវភាពជាប្រក្រតីរបស់ប្រជាជនបានឡើយ។ ម្យ៉ាងវិញទៀតមានទស្សនៈមួយចំនួនយល់ឃើញថា នៅពេលលោក សម រង្ស៊ី មិននៅក្នុងស្រុក ដំណើរការប្រកបរបបទទួលទានរបស់ប្រជាជនហាក់ដូចជាស្រួល ជាងមុន និងប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ មិនមានការភ័យខ្លាចចំពោះការកកស្តះចរាចារណ៍ និងអំពើហិង្សានានាដែលកើតឡើងដោយការប្រមូលផ្តុំក្នុងប្រការណាមួយ។
                                                       

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ហាក់បីដូចជាមានភាពសប្បាយរីករាយ សុខសុភមង្គល ភាពត្រជាក់ត្រជុំ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើង និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍដោយពិតប្រាកដ៕

No comments:

Post a Comment