Wednesday, February 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាប្រាក់បៀវត្សន៍កម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលនិវត្តគឺត្រូវតម្លើងជារៀងរាល់ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិចបានមានប្រសាសន៍ថា «ពូសូមបញ្ជាក់ថា ប្រាក់បៀវត្សដែលបានឡើងនៅក្នុងរយៈពេលកន្លងទៅ ១៧០$នេះ មិនមែនជាប្រាក់បៀវត្សចុងក្រោយរបស់ក្មួយៗទេ ២០១៩ ក៏ត្រូវឡើង ២០២០ ក៏ត្រូវឡើង ឆ្នាំណាក៏ត្រូវតែឡើងដែរ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល ជាមួយជាមួយកូនក្មួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្តថា «មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលនិវត្តក៏ត្រូវកើនឡើងជារៀងរាល់ឆ្នាំ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឡើង ២ដំណាក់ មួយដំណាក់គឺឡើ់ងលើប្រាក់បៀវត្សមូលដ្ឋាន រីឯខែ៤ ឡើងទៅតាមតួនាទី មុខតំណែង។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស កម្ពុជា មានលំដាប់ថ្នាក់ទី៥ ដែលមានប្រាក់បៀវត្សគោលខ្ពស់ជាងបន្ទាប់ពី សាំងហ្គាពួរ ព្រុយណេ ថៃ និងម៉ាឡេស៊ី៕




No comments:

Post a Comment