Friday, October 18, 2019

លិខិតមិត្តអ្នកអាន៖ ក្រុមតាំងខ្លួនសេរីនិយម ក្បត់មនសិការនយោបាយប្រជាធិបតេយ្យខ្លួនឯង!

ថ្មីៗនេះក្រុមអ្នកនយោបាយសេរីនិយមមួយក្រុម ភាគច្រើនមកពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យលោ​ក​ខាងលិច បានចេញលិខិតចំហរមួយ មានចរិកលក្ខណៈវាយប្រហារយ៉ាងក្រអឺតក្រទមមកលើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយធ្វើការអំពាវនាវឱ្យចុះចេញពីអំណាច ស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងគោរពឆន្ទៈរបស់ក្រុមភាគតិច ដែលពួកគេហៅ​ថា ក្រុមប្រឆាំងក្រៅសភាទៅវិញ។
ឆ្លើយតបទៅនឹងពួកអ្នកនយោបាយសេរីនិយម ដែលបានលើកឡើងអំពីការស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលប្រាសចាកពីតថភាពជាក់ស្តែង និងការពិត អំពីការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា។  ផ្ទុយទៅវិញ សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ តម្រូវឱ្យមានការពង្រឹងការអនុវត្តច្បាប់ឲ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដូច្នេះហើ​យ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋយ៉ាងរឹងមាំ។
ការពិតមួយ តាមគោលការណ៍ប្រជាធិបតេយ្យដែលពួកអ្នកនយោបាយសេរីនិយមទាំងនោះ គួរទទួលស្គាល់តថភាពមួយ ដែលបង្ហាញថា លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីស្របច្បាប់កើតចេញពីការបោះឆ្នោត និងទទួលបានការផ្តល់ការទុកចិត្តពីអ្នកបោះឆ្នោតកម្ពុជាជាង 83% ដែលបានបន្តគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បន្តដឹកនាំប្រទេស។ ដូច្នេះ ពួកអ្នកនយោបាយសេរីនិយមទាំងនោះ ត្រូវគោរពតាមឆន្ទៈរបស់អ្នកបោះឆ្នោតកម្ពុជាជាង 83% ដែលបានបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសមិនមែនសុខៗទាមទារឲ្យនាយករដ្ឋមន្រ្តីជាប់ឆ្នោតចុះចេញពីតំណែងស្រួលៗនោះទេ ហើយច្បាប់កម្ពុជា គឺរដ្ឋសភាកម្ពុជាអ្នក​បោះឆ្នោតដកសេចក្តីទុកចិត្ត ដើម្បីគណៈរដ្ឋមន្ត្រីមួយត្រូវរំលាយ ឬចុះចេញតាមនីតិវិធីច្បាប់ត្រឹមត្រូវ។
តើពួកអ្នកនយោបាយសេរីនិយមទាំងនោះ ក្នុងមនសិការប្រជាធិបតេយ្យពិតប្រាកដរបស់ពួកគេ គួរគោរពតា​មឆន្ទៈ និងសិទ្ធិស្វ័យសម្រចរបស់ប្រជាជនក្នុងរដ្ឋអធិបតេយ្យមួយឬទេ ខណៈដែលពួកគេសុទ្ធសឹងជាអ្នកន​យោបាយមកពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យកប្រជាជនជាធំ ហើយសម្លេងភាគតិចត្រូវគោរពសម្លេងភាគច្រើនក្នុងការដឹកនាំតាមបែបប្រជាធិបតេយ្យ។
វាជាការគួរឱ្យអៀនខ្មាស់បំផុត ដែលពួកអ្នកនយោបាយសេរីនិយមទាំងនោះ តាំងខ្លួនជាអ្នកសេរីនិយមសូត្រទ្រឹស្តីអំពីមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញៗមាត់ ក៏ប៉ុន្តែ ពួកគេបែរជាមិនបានទទួលស្គាល់ការពិតជាក់ស្តែងអំពីវប្បធម៌ និងបរិបទសង្គមនយោបាយនៅកម្ពុជាបច្ចុប្បន្ននោះទេ។ ពួកគេនិយាយតែពីឆន្ទ:របស់សម្លេង​ក្រុមភាគតិចឋិតនៅក្រៅសភា ហើយមិនដែលបាននិយាយអំពីសម្លេងភាគច្រើនក្នុងសភាកំពុងដឹកនាំដែ​លជាលទ្ធផលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យកន្លងមក ក្នុងនោះ អ្នកបោះឆ្នោតជាង៨៣% បានស​ម្រេចបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដឹកនាំរដ្ឋាភិបាល។
ដូច្នេះ តើពួកអ្នកនយោបាយសេរីនិយមទាំងនោះ ពិតជាបានព្រមទទួលយកតាមគោលការណ៍ប្រជាធិបតេយ្យមួយដែលកំណត់ថា សម្លេងភាគច្រើនត្រូវដឹកនាំ ហើយសម្លេងភាគតិច ត្រូវគោរពតាមសម្លេងភាគច្រើនឬទេ? នេះជារឿងដ៏គួរអស់សំណើច ក្នុងការពិតមួយដែលពួកគេកំពុងក្បត់មនសិការនយោបាយប្រជាធិបតេយ្យដោយខ្លួនឯងយ៉ាងប្រាកដ៕
 ដោយ៖ ឡុង បូរិតា

No comments:

Post a Comment