Wednesday, October 31, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យច្រើន ណាស់ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេសកន្លងមក

ជាការឆ្លើយតបទៅនឹងការលើកឡើងពីមជ្ឈដ្ឋានអគិតមួយចំនួនថា ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅក្រៅប្រទេសកន្លងមក ពុំបានឃើញ ប្រយោជន៍អ្វីសោះនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យច្រើនណាស់ពីដំណើរទស្សនៈកិច្ចនៅក្រៅប្រទេសកន្លង មកដូចជា ការទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្រៅប្រទេស និងការផ្តល់ សេចក្តីទុកចិត្តជាឯកច្ឆ័ន្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅ ឆ្នាំ២០២០ជាដើម។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុង ឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនប្រមាណជិត ៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលជោគជ័យនៅក្នុងដំណើរ បេសកម្មនៅក្រៅប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ សម្រេចបាននូវកិច្ចការងារ សំខាន់ៗជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ជាក់ស្តែងដូចជាភាពជោគជ័យនៅអង្គការសហប្រជាជាតិ ដែលលោកបានថ្លែងសារ សំខាន់ៗ ទៅកាន់ពិភពលោក រួមទាំងបំណងល្អរបស់កម្ពុជាក្នុងការបន្តបញ្ជូន កងកម្លាំងរក្សាសន្តិភាពជាមួយអង្កការសហប្រជាជាតិ ការបង្កើនកិច្ចទំនាក់ ទំនងការទូត និងសហប្រតិបត្តិការល្អជាមួយប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាក៏បានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ (ASEM 2020) នាខាងមុខនេះផងដែរ៕





No comments:

Post a Comment