Friday, September 15, 2017

ការផ្សារភ្ជាប់បញ្ហាមិនផ្តល់ទិដ្ឋាការ ទៅនឹងការបញ្ជូនពលរដ្ឋខ្មែរដែលមានពិរុទ្ធភាពមកកម្ពុជាវិញនោះគឺជារឿងមិនសមហេតុផល

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា ការកំហិតទិដ្ឋាការ ដោយផ្សារភ្ជាប់ជាមួយនឹងបញ្ហាការបញ្ជូនពលរដ្ឋខ្មែរដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញដោយលើកហេតុផលថាកម្ពុជា មិនសហការ មិនយល់ព្រម ឬពន្យារពេលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរនោះ គឺជាការមិនសមហេតុសមផលទាល់តែសោះ និងផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហានេះកន្លងមក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានបញ្ចេញប្រតិកម្មដូចនេះ  បន្ទាប់ពីស​ហ​​រដ្ឋអាមេរិក ប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និង ជំនួញ) ជូនមន្រ្តីក្រសួងការបរទេ ចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូលក្រសួងនេះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក្រោមការចោទប្រកាន់ថា កម្ពុជាបានបដិសេធមិនទទួ​លយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ៕

សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខាងក្រោម៖




No comments:

Post a Comment