Friday, September 15, 2017

ខេត្តពោធិ៍សាត់ ប្រារព្ធពិធីអបអរសាទរ​ ក្រោយទទួលបាន​នូវវិញ្ញាបនបត្រ​ និងពាន​រង្វាន់អាស៊ាន​ ផ្នែកនិរន្តរភាព​ទឹកស្អាត​

ពោធិ៍សាត់៖ ក្រោយពីទទួលបាននូវវិញ្ញាបនបត្រ និងពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Bandar Seri Begawan នៃប្រទេសព្រុយណេ រួចមក នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន។

ការប្រារព្ធពិធីអបអរសាទរនោះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស នាទីក្រុងពោធិ៍សាត់៕



No comments:

Post a Comment