Thursday, December 03, 2015

វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១អំពាវនាវសុំការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការចូលរួមការពារនិងអភិរក្សបេតិកភណ្ឌពិភពលោក

វេទិការ​យុវជន​អាស៊ី​ប៉ាស៊ី​ហ្វិ​កលើក​ទី១ មក​ពី២១​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​អំពាវនាវ​ដល់​រដ្ឋភាគី​នៃអនុ​សញ្ញា​ឆ្នាំ១៩៧២​នៃបេតិក​ភណ្ឌពិភ​ពលោក ​និងដៃគូ​ពាក់​ពន្ធ័​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​ក្នុងការ​ចូល​រួមការ​ពារនិង​អភិរក្ស​បេតិក​ភណ្ឌ​ពិភព​លោក។ សេចក្តី​ថ្លែងការណ៍ដែល​ធ្វើនៅ​ថ្ងៃ២ធ្នូឆ្នាំ​២០១៥​ក្នុងកិច្ច​ប្រជុំ​គណៈកម្មា​ធិកា​សម្រប​សម្រួល​បច្ចេក​ទេស​អង្គរ (ICC ANGKOR) លើក​ទី២៥​នៅមជ្ឈ​មណ្ឌល​វប្ប​ធមិនៃ​អាជ្ញា​ធរជាតិ​អប្សារា​វេទិការ​យុវជន ​អាស៊ី​ប៉ាស៊ីហ្វិក​លើកទី១​បានលើក​ឡើង​ថា៖ក្នុងនា​មជាអ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ចំណាប់​អារម្មណ៍​របស់​យុវជន​គឺការចូលរួមការពារ បេតិក​ភណ្ឌ​ដែល​ជាកេរ្តិ៍ដំ​ណែល​រួមជាទីគោ​រពរបស់​ដូនតា​ដែលមិន​ត្រឹម​តែនៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​តែនៅ​ក្នុងពិ​ភព​លោកទាំង​មូល​ផង​ដែរ។

វេទិការ​យុវជន​ជនត្រូវ​បានរៀប​ចំឡើង​ជារៀង​រាល់ឆ្នាំ​ តាមបណ្ដា​ប្រទេស​នានា​នៅលើពិភព​លោកមុន​កិច្ចប្រជុំ​ការងារ​បេតិក​ភណ្ឌ ដើម្បី ស្វែង​យល់អំពី​ការងារ​ការគ្រប់​គ្រងការ​អភិរក្ស និងការអភិវឌ្ឍ​បេតិកភណ្ឌ ដើម្បី​ឲ្យពួក​គាត់ស្វែង​យល់​និងចូលរួម​ថែរក្សា​ការពារ។

សម្រាប់​ព្រះរាជា​ណាចក្រ​កម្ពុជា នេះ​ជាលើក​ទី១ហើយ ដែល​បានរៀប​ចំនូវ​វេទិការ យុវជន​មកពីតំបន់​អាស៊ីប៉ាស៊ីហ្វិក ដែល​មាន​យុវជន​មកពី​បណ្តា​ប្រទេស ចំនួន​២១  រួមមានជាអាទិ៍ ចិន ជប៉ុន  ប៉ាគីស្ថាន​ថៃ ​ឡាវ  កូរ៉េ  ​ម៉ាឡេស៊ី  និងយុវជន​កម្ពុជាយើង​ផងដែរ​ចូលរួម។   លោកប៊ុន  ហុក អ្នកសម្រប​សម្រួល​វេទិការ​យុវជនអាស៊ី​ប៉ាស៊ីហ្វិក​បានឲ្យ​ដឹងថា៖ ការរៀប​ចំអោយ​មានវេទិកា​រយុវជនអាស៊ី​នេះឡើង ក្នុងគោល​បំណង​សំខាន់​ជួយលើក​ទឹកចិត្ត​ដល់យុវជន​ដែលជា​អ្នកបន្ត​វេនដឹក​នាំ ឲ្យយល់​ពីតម្លៃ​ជាសកល​របស់បេ​តិកភណ្ឌជា​តិ និងបេតិក​ភណ្ឌ​ពិភព​លោក ។

លោក​ប៊ុន​ហុកបាន​បន្តទៀត​ថាសម្រាប់​ការរៀប​ចំវេទិការ​នៅក្នុង​ប្រទេស​កម្ពុជានេះ អាជ្ញាធរ​ជាតិអប្សរា​បានរៀបចំ​ឲ្យយុវជន​ទាំង២១​ប្រទេស  ចុះ​ទៅផ្ទាល់​តាមបណ្តា​ទីតាំង​ការដ្ឋាន​ដែល​អាជ្ញាធរកំពុង​ធ្វើការជួស​ជុលនិង​ថែទាំ  នៅក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ទាំងមូល  ​ដើម្បីឲ្យក្រុម​យុវជ​នទាំង​នោះមានការ​យល់ដឹង​កាន់តែ​ច្បាស់និង​រួមគ្នាជួយ​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក ​និងបេតិក​ភណ្ឌរបស់​ជាតិ។។វេទិការ​យុវជន​អាស៊ីប៉ា​ស៊ីហ្វិក​លើកទី១បាន​ប្រារព្ធ​ធ្វើនៅមជ្ឈ​មណ្ឌល​វប្បធមិ​នៃអាជ្ញាធរ​ជាតិអប្សារា​ចាប់ពីថ្ងៃ​ទី២៥វិច្ឆិកា​ដល់ថ្ងៃ​ទី២ធ្នូឆ្នាំ​២០១៥​៕






No comments:

Post a Comment