Thursday, December 03, 2015

តុលាការចេញដីកា​ក្នុងសំណុំ​រឿងព្រហ្មទ​ណ្ឌជាបន្តប​ន្ទាប់ដើម្បី​ចាត់វិធាន​ការផ្លូវច្បាប់​លើ លោក​សម រង្ស៊ី ដែលបានប្រ​ព្រឹត្តបទ​ល្មើសនា​នា ​

វាមិនមែន​ជារឿងនយោបាយដូច​មតិមួយចំនួនបានលើ​កឡើងនោះទេ យោ​ងតាមដីការកោះអញ្ជើញរបស់អយ្យ​ការអមសាលាដំបូង​រាជធានីភ្នំពេញ ដែលចុះហត្ថលេខា​ដោយព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជា​ក់ថា ដើម្បីសាកសួរ​ពីដំណើររឿង បរិហាកេរ្តិ៍តា​មរយៈបណ្តាញ​សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរ​បស់លោក គី តិច មេធាវីតំណាង សម្តេចអគ្គ​មហាពញ្ញាចក្រី ហេង សំរិន តំណាងអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ សូមអញ្ជើ​ញឈ្មោះ​សម រង្ស៊ី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជន​ជាតិខ្មែរ សញ្ជាតិខ្មែរ អាស័​យដ្ឋាន ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អ​ង្រែលើ ខណ្ឌមានជ័យ រា​ជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
សាមីខ្លួនត្រូវចូ​លមកកាន់​អយ្យការអមសា​លាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ វេ​លាម៉ោង ៨និង៣០នាទីព្រឹក ហើយយោង​លើដីកាកោះនេះ គឺសាមី​ខ្លួនត្រូវចូលខ្លួនឱ្យបានទាន់ពេលវេលា។
ក៏ប៉ុន្តែស្រាប់​តែនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់គ​ណបក្សសង្គ្រោះជាតិមួយរូប បានហៅការចេ​ញដីកាចាប់ខ្លួន​មន្ត្រីគណបក្សប្រឆាំ​ងជាបន្តបន្ទាប់ ថាជារឿងនយោបាយ និងកៀប​សង្កត់លើគណបក្ស​ប្រឆាំងទៅវិញ ដែលតាម​ការពិតលោក សម រង្ស៊ី បានប្រព្រឹត្តនូវទោសកំហុសជា​ច្រើនដូចជា ការសមគំនិតក្នុង​ការបង្ហោះឯកសា​រសាធារណៈក្លែង បទបរិហា​កេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមាន​ការរើសអើង និងបទញុះញ​ង់ជាច្រើន ករណីផ្សេងទៀត។ ហើយយើងក៏សូមសួរទៅកាន់មន្រ្តី​រូបនោះថា តើនៅប្រទេ​សណាដែលរារាំងមន្រ្តី​មានសមត្ថកិច្ច ដែលជាន​គរបាលយុត្តិធម៌ ជាអ្នកអនុ​វត្តច្បាប់ មិនឱ្យអនុវត្តតាមសាលដីកា ឬដីកាកោះ​របស់តុលាការនោះ?
តាមការ​ពិតពាក្យបណ្តឹងព្រ​ហ្មទណ្ឌចោទទៅលើបុគ្គល​មួយចំនួនក្នុងគណបក្សស​ង្រ្គោះជាតិ មានចំនួ​នច្រើនជាងនេះ​ទៅទៀត ដែលតុលា​ការមិនទា​ន់បានអនុវត្ត ព្រោះជា​នីតិវិធីផ្លូវច្បាប់របស់តុលាកា​រ ដែលវាជាផ្នែ​កមួយ នៃការបង្ហាញគោ​លជំ​ហរឥតងាករេ ក្នុងការពង្រឹងនីតិរដ្ឋ ហើយក៏បញ្ជា​ក់ថាប្រទេ​សកម្ពុជាជាប្រទេស​នីតិរដ្ឋពិតប្រាកដ ហើ​យតុលា​ការជាស្ថាប័នឯករាជ្យ មានសិ​ទ្ធិទទួលពា​ក្យបណ្តឹង និង ធ្វើការចោទប្រកាន់ចំពោះ​ជនជាប់ចោទគ្រ​ប់រូបដោយមិនប្រកាន់ថា បុគ្គលនោះ​ស្ថិតនៅក្នុង គណបក្សណានោះ​ឡើ​យ៕​

No comments:

Post a Comment