Thursday, December 03, 2015

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិសុំលាលែងពីគណបក្ស

លោក អ៊ុក ​ស៊ុយ សមាជិក​គណៈកម្មាធិការ​នាយក ​និងជាប្រធាន​នាយកដ្ឋាន​កិច្ចការបោះឆ្នោត ​និងនីតិកម្មនៃ​គណបក្ស​សង្គ្រោះជាតិ ​នៅថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២០១៥ ​បានធ្វើលិខិត​សុំលាលែងចេញ ​ពីគណបក្សសង្គ្រោះជាតិ។​
យោងតាម​លិខិតសុំលាលែ​ងរបស់លោក ​អ៊ុក ស៊ុយ ​បានបញ្ជាក់ឲ្យដឹង​ពីមូលហេតុនៃការ​លាលែង​ របស់ខ្លួនថា ​ដោយសារ​ប្រធាន ​អនុប្រធាន ​និងថ្នាក់ដឹក​នាំក្នុងបក្សចំនួន​៤រូបទៀតដឹក​នាំបក្ស គ្មា​នសីលធម៌ និង​គ្មានគុណធម៌​មកលើថ្នាក់​ដឹកនាំក្នុងបក្ស ​ជាពិសេសមក​លើប្រជាពលរដ្ឋខ្មែរ​ រាប់លាននាក់ ​ដែលលោកបាន​ខិតខំផ្តល់​សេចក្តីទុកចិត្តអោ​យគណបក្ស​សង្គ្រោះជាតិ​កន្លងមក​។

លោកបាន​បញ្ជាក់បន្ថែមថា ​ការដឹកនាំ​របស់គណបក្ស​សព្វថ្ងៃនេះ គឺ​ប្រធាន ​និងអនុប្រធានបាន ​ឃុបឃិតគ្នាជា​មួយថ្នាក់ដឹក​នាំ ក្នុងបក្ស​ចំនួន៤រូបទៀត ​ប្រព្រឹត្តអំពើ​អយុត្តិធម៌ផ្ទៃ​ក្នុងបក្សតែងតាំង ​មនុស្សចាប់​ពីថ្នាក់ជាតិរហូត​មកដល់ថ្នាក់ ​រាជធានី/ខេត្ត ​ក្រុង ស្រុក/ខណ្ឌ ​ឃុំ/សង្កាត់​ ហើយខ្ញុំក៏បាន​ ស្នើសុំអោយ​កែចរិកដឹកនាំ​ក្នុងពេលប្រជុំ​ គណៈកម្មាធិការ​នាយកម្តងៗ​ ប្រធាន អនុប្រធាន​ យកអង្គប្រជុំ ​របស់គណៈ​កម្មាធិការនាយក​គណបក្ស ​ទាត់លេងដូច​បាល់ ជាពិសេសមិ​នគោរពសម្តី​របស់ខ្លួន ​ដែលសន្យាមក​លើប្រជាពលរដ្ឋខ្មែរ​រាប់លាននាក់ថា​ មិនចូលរដ្ឋសភា ​តែទីបញ្ចប់ចូល​ដើម្បីយកតំណែង ​រឺឯថាសំឡុត​មិនខ្លាច ​គេមិនទាន់​នឹងធ្វើអីផង​ គ្រាន់តែចេញ​ដីកាកោះរត់​បាត់អស់៕​

No comments:

Post a Comment