Thursday, December 03, 2015

ជប៉ុនផ្តល់ជំនួយដល់កម្ពុជាជាង៩០លានយ៉េន សម្រាប់ជួសជុលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ស្ថានទូតជប៉ុន​ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ​ថ្ងៃទី០៣ ខែធ្នូ ​ឆ្នាំ២០១៥ ​បានឲ្យដឹងថា ​រដ្ឋាភិបាល​ជប៉ុនបាន​សម្រេចផ្តល់​ជំនួយឥត​សំណង ​ដែលមាន ថវិកា​សរុបចំនួន ​៩៤,៧០០,០០០ ​យ៉េន (កៅសិប​បួនលានប្រាំ​ពីររយពាន់) ជូនដល់រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីផ្តត់​ផ្គង់គ្រឿងបរិក្ខារ​ធុនធ្ងន់​ ដែលស័ក្តសមសម្រាប់​ការងារជួស​ជុលផ្លូវចូល​ខាងលិច ​នៃប្រាសាទ​អង្គរវត្ត។​
ពិធីប្រគល់​ជំនួយត្រូវ​បានរៀបចំឡើង​នៅម៉ោង២:៣០​នាទីរសៀល ​ថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២០១៥ ​នៅសាលសន្និសីទ​អាជ្ញាធរជាតិអប្សរា ​ក្រោមអធិប​តីភាព ឯក​ឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធាន​អាជ្ញាធរជាតិ​អប្សរា និងឯក​ឧត្តម គូម៉ាម៉ារ៉ូ​ យូជិ ឯក​អគ្គរាជទូត​វិសាមញ្ញ ​និងពេញសមត្ថភាព​របស់ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាច​ក្រកម្ពុជា៕​


No comments:

Post a Comment