Friday, November 17, 2017

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ គាំទ្រចំពោះសាលដីកាតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ

ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៧ បានចេញញត្តិគាំទ្រចំណាត់ការរបស់តុលាការកំពូល ដែលបានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ។
ញត្តិគាំទ្ររបស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជំនួសឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ប្រកាសគាំទ្រនូវសាលដីកាស្ថាពររបស់តុលាការកំពូល នាល្ងាចថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ របស់ប្រធានគណបក្សសង្រ្គោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិចំនួន ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយនៅកម្ពុជា រយៈ៥ឆ្នាំ។ ការសម្រេចនេះ គឺការពារដល់សន្តិសុខសង្គម ស្ថិរភាពនយោបាយ ការអភិវឌ្ឈរបស់ប្រទេសកម្ពុជា និងទប់ស្កាត់ការជ្រៀតជ្រែកអធិបតេយ្យភាពជាតិពីសំណាក់បរទេស។
លើសពីនោះ ញត្តិគាំទ្រ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា នៅតែបន្តដំណើរការ និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឈនៅកម្ពុជា ប្រឆាំងទប់ស្កាត់គណបក្សនយោបាយ និងក្រុមអ្នកនយោបាយដែលឃុបឃិត បម្រើផលប្រយោជន៍នយោបាយឲ្យបរទេស៕


No comments:

Post a Comment