Monday, December 01, 2014

សម្តេចតេជោ ហ៊ុន សែន ពន្យល់ពី អតុល្យភាព១២ចំនុច ដែលរាជរដ្ឋាភិបាលត្រូវបន្ត ដោះស្រាយ

សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបកស្រាយ និងពន្យល់លំអិតពីស្ថានភាពនៃការអភិវឌ្ឍរបស់កម្ពុជា ដែលកម្ពុជាចាំបាច់ត្រូវដោះស្រាយ ដើម្បីជំរុញនូវ​ការអភិវឌ្ឍន​សង្គមសេដ្ឋកិច្ច​​កម្ពុជា។ ដើម្បី​​ជំរុញកំណើនសេដ្ឋកិច្ច​ និងធ្វើឲ្យកំរិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែ​ប្រសើរ​ឡើង​ កម្ពុជា ​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បន្ទាន់​នូវ​ អតុល្យ​ភាព​ចំនួន​ ១២​ចំនុច​ នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៅ​ក្នុងឱកាសនៃការចែកសញ្ញាបត្រជូនដល់​​​ និស្សិតចំនួន ២.១៨៦នាក់ នៃវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នាព្រឹកថ្ងៃទី ០១ ធ្នូ នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកវិទ្យា

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អតុល្យភាពទាំង១២ ដែលកម្ពុជាមិនអាចមើលរំលងបាន ហើទាមទារដោះស្រាយចំពោះមុខនោះគឺ អតុល្យភាព តំរូវការ និងការផ្គត់ផ្គង់ អតុល្យភាពរវាងចំណូល និងចំណាយថវិកាជាតិ អតុល្យ ភាពរវាងការនាំចេញ និងការនាំចូល អតុល្យភាពរវាងរូបិយវត្ថុ និងទំនិញ។ ក្នុងនោះ ក៍មានដែរអតុល្យភាពរវាងតំរូវការនៃការអភិវឌ្ឍហេដ្ឋា​រចនាសម្ពន្ធ័រូបវន្ត័ ដែលមិនទាន់គ្រប់នៅឡើយ អតុល្យភាពរវាងសេចក្តីត្រូវការនៃការអភិវឌ្ឍ និងធនធាន មនុស្សនៅមានកំរិត អតុល្យភាពនៃសេចក្តីត្រូវការជីវភាពរស់នៅ ជាមួយប្រាក់បៀវត្សរ៍​ទាបអតុល្យភាពនៃកំណើនពលកម្ម និងការងារធ្វើដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវទាក់ទាញវិនិយោទុន ដើម្បីទីផ្សារការងារយ៉ាងណាក្តីកម្ពុជា ក៍នៅមាន អតុល្យភាពរវាងការងារធ្វើ និងកង្វះពលកម្ម អតុល្យភាពរវាងវត្ថុធាតុដើម និងការកែច្នៃនៅមានស្តង់ដា អតុល្យភាពរវាងផលិតផលដែលកម្ពុជាមានហើយ តែនៅខ្វះទីផ្សារសំរាប់ផលិត បូករួមទាំងអតុល្យភាពនៃតំរូវការផ្នែកសេវាកាន់តែច្រើន និង ល្បឿនលឿនជាមួយនឹងប្រព័ន្ធច្បាប់នៅខ្វះខាត និងស្ថាប័នឆ្លើយតបមានល្បឿន​យឺត និងមានប្រសិទ្ធភាព រឺប្រសិទ្ធភាពតិចទាំងអស់នោះហើយ ដែលរាជរដ្ឋាភិបាលចាំបាច់ធ្វើកំណែទំរង់​ជា​ពិសេស​ពាក់​ព័ន្ធ​នឹងអភិបាលកិច្ច និងប្រពន្ធ័ច្បាប់ដែលមិនទាន់ឆ្លើយតបទៅនឹងតំរូវការប្រជាពលរដ្ឋ។

សម្តេច​តេជោនាយរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា  ​បញ្ហាអតុល្យភាពទាំង១២នេះ​ ជាបញ្ហាសំខាន់សម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលត្រូវដោះស្រាយ ហើយ​បញ្ហា​អតុល្យភាពនេះ មិនទាន់រាប់បញ្ចូលនូវបញ្ហា អតុល្យភាព នៅពេលកម្ពុជា​ធ្វើសមាហរណកម្មអាស៊ាននោះទេអ្វីដែលកម្ពុជា​ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត​នោះ  គឺបញ្ហាអតុល្យភាពនៃការអភិវឌ្ឍ និងកង្វះខាតធនធានមនុស្ស ដែលជា​កត្តា​ស្នូលសំរាប់អភិវឌ្ឍសង្គមកម្ពុជា នៅគ្រប់ដំណាក់កាល​ដូចអ្វីដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រភិវឌ្ឍកម្ពុជា​គឺយកអាទិភាព មនុស្ស ផ្លូវ ភ្លើង និងទឹក
 
 
 
 




No comments:

Post a Comment