Monday, September 16, 2019

អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារសហ ប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។ លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបាន ឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរអោយកោតសរសើរខ្លាំងបំផុតជាមួយកំណើនសេដ្ឋកិច្ចជា មធ្យមពី៧%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះនេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។
លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លង មកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួ យនឹងសហគមន៍ផ្សេងៗដែលសហគមន៍ទាំងនោះ ប្រ ជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចពីរាជ រដ្ឋាភិបាលហើយ គឺបានទទួលនៅធ្វើការដាំដុះបានលទ្ធ ផលជាទីគាប់ចិត្តជាទីមោទនៈ។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថាដីសង្គមកិច្ចដែលរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះដំណាំកសិកម្មដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រ សើឡើងដែលកូនចៅពួកគេទទួលបាននូវការអប់រំ និងសេវាសុខភាពប្រកមបដោយគុណភាពផងដែរ។
លោកស្រី Victoria Kwakwa បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភព លោកនៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេស លោក ស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ ពីការវិលត្រឡប់របស់ធនាគារពិភពលោកមកកម្ពុជាពេលនេះបង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នាទៅវិញទៅមកដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូជាមួយកម្ពុជាជំរុញការកសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ។ លោក បានជម្រា បជូនលោកស្រីថានៅកម្ពុជាការផ្តល់ដីសម្បទានសង្គម កិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ រយៈ ពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្ប ទាន សេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញនូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះលោក ក៏បានលើកទឹកចិត្តនិងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារអោយបានល្អប្រសើរ។ ការចូលរួមរបស់ធនាគារពិភពលោក នឹងជួយដល់ការកើនឡើងនៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីតម្រូវការធនធានមនុស្សនៅក្នុងប្រទេសដោយបានស្នើសុំធនាគារពិភពលោក ពិនិត្យបន្តសហការ ជួយដល់កម្ពុជាលើធនធានការអភិវឌ្ឍធន ធានមនុស្សផងដែរ។ នៅក្នុងកិច្ចពិភាក្សានោះ លោក ក៏បានលើកឡើងអំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។ កន្លងមក ហេដ្ឋា រចនា សម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងន័យនេះ លោក បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវ នេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រ យាល តំបន់ជនបទ។ លោក បានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុង តែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ ជនបទនោះស្រាប់។

មុននឹងបញ្ជប់ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបលគ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕








No comments:

Post a Comment