Monday, September 16, 2019

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី មានព្រះរាជហឫទ័យ អាណិតកូនចៅដែលរងគ្រោះដោយទឹកជំនន់នៅភូមិកំពង់សំណាញ់

កំពង់ចាម៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋ មន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកនូវព្រះរាជអំ ណោយដ៏ថ្លៃថ្លានៃព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្រ្តរងគ្រោះ ដោយ ទឹក ជំនន់ ចំនួន ៣៧០គ្រួសារ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាវេលាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
លោក គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ ព្រះករុណាជាអម្ចា ស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្តរបស់ព្រះអង្គ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបានព្រះរាជទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រ ជាពលរដ្ឋចំនួន ៣៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ផ្ទាំង និងថវិកាចំនួន ២០ម៉ឺនរៀល៕





No comments:

Post a Comment