Thursday, February 25, 2016

លោក​ជំទាវ ម៉ែន សំអន អនុញ្ញាតិ​ឲ្យគណៈ​ប្រតិភូ​សាខាសមាគម​នារីក្រសួង​ពត៌មាន ចូលជួប​សម្តែងការ​គួរសម

កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យគណៈប្រតិភូសាខាសមាគមនារីក្រសួងពត៌មាន ដឹកនាំដោយ លោកជំទាវ ទេព រង្ស៊ី ខៀវ កញ្ញារីទ្ធ បានចូលសម្តែងការគួរសម និងដើម្បីអបអរសាទរខួបទិវាអន្តរជាតិនារីលើកទី១០៥ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព៌តមានដែលខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ សារាចរ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបក្ស គ្រប់លំដាប់ថ្នាក់ ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីស្ថានការណ៏ទូទៅ ក៏ដូចជាចំណេះដឹងនានា ពិសេសបញ្ហាទាក់ទងនឹងស្ត្រី ។ ការប្រារព្វខួបលើកទី ១០៥ ទិវាអន្តរជាតិនារី ៨ មិនា ក្នុងឆ្នាំនេះចំពេលដែល ប្រជាពលរដ្ឋនៅទូទាំងប្រទេស បាននឹងកំពុងអបអរសារទរខួប ៣៧ ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាលរដ្ឋបានរស់នៅដោយសុខដុមរមនា មានជីវភាពធូធារនិងមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ៕


No comments:

Post a Comment