Monday, June 08, 2015

អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​បង្កើត​ឱ្យមាន​ក្រម​ប្រតិបត្តិ​អង្គរ

អ្នកជំនាញការនៃកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិសម្រប​សម្រួល​កិច្ច​គាំពារ​ និង អភិវឌ្ឍន៍​តំបន់អង្គរ(ICCអង្គរលើកទី២៤នៅខេត្តសៀមរាប បានសម្ដែងនូវ​ឯកភាព ​និងគាំទ្រ សរសើរ ចំពោះគម្រោងក្រមប្រតិបត្តិអង្គររបស់អាជ្ញាធរជាតិអប្សរាដែលបានធ្វើបទបង្ហាញដោយឯកឧត្ដម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥។
ឯកឧត្ដម សុខ សង្វារ បានថ្លែងប្រាប់អ្នកសារពត៌មានឱ្យដឹងថា  ក្រុមប្រតិបត្តិ​អង្គរ ជាឯកសារមួយសំរាប់​ផ្ដល់ជាពត៌មាន ពន្យល់ អប់រំ ចំពោះ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ទៅលើអាកប្បកិរិយា​មិនគួរធ្វើនៅ​ពេល ដែលអញ្ជើញមក​ទស្សនាតំបន់​អង្គរ។  ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា អ្នកជំនាញ​ការនៃ ICC Angkor នេះបានសំដែងការឯកភាពគាំទ្រ និងសរសើរចំពោះគំរោងប្រតិបត្តិ Angkor
ដើម្បីឆ្លើយតបសំនួរដែលបានសួរថា តើអ្វីទៅជាក្រមប្រតិបត្តិ Angkor? ឯកឧត្តម សុខ សង្វារ បាន​បំ​ភ្លឺ​ថា « ខ្ញុំសូម បញ្ជាក់ដែរថា ក្រមប្រតិបត្តិ Angkor គឺជាឯកសារមួយដែលផ្តល់ជាពត៌មាន ដើម្បីពន្យល់ និងអប់រំចំពោះភ្ញៀវ ទេសចរណ៍ជាតិ ក៏ដូចជា​អន្តរជាតិផងដែរ ចំពោះអាកប្បកិរិយាដែលគាត់មិនគួរធ្វើ ពេលដែលគាត់ទស្សនាក្នុងតំបន់អង្គរ។ ឯកឧត្តម បន្តថា ខ្ញុំក៏សូមបង្ហាញជាពង្រាង ដែលយើង​បាន​រៀបចំ​ហើយ​កន្លងមកនេះ ហើយនេះគឺជាក្រុមប្រតិបត្តិអង្គជាភាសាខ្មែរ ហើយយើងក៏បាន​បកប្រែ​ជា៤​ភាសា ក្នុង​នោះមានភាសា អង់គ្លេស កូរ៉េ និង ចិន ហើយយើងនឹង​រៀបចំ​ភាសាបន្ថែម​ទៀត​នាពេល​អនាគត។
សូមបញ្ជាក់ផងដែរថា ថ្ងៃនេះដែល យើងបានទទួលការគាំទ្រ ក៏ដូចជាឯកភាព ពីអ្នកជំនាញ ការ ICC នេះ ការពិតជាការងារ ដែលក្រុមការងារបានខិតខំពីរឆ្នាំជាងហើយ។  ឯកឧត្តម សុខ សង្វារ បាន​បន្ថែម « អាកប្បកិរិយា​មិនគួរធ្វើនៅពេល ដែលភ្ញៀវអញ្ជើញមក​ទស្សនាតំបន់​អង្គរមាន៧​ចំណុច ទី១‑ សំ​ដៅ​ដល់សំលៀក​​បំពាក់​​ឱ្យសមរម្យ ទី២‑ការប៉ះពាល់ស្ទាបអង្អែលរូបចម្លាក់ សិលាចរិកនៅ​លើប្រាង្គ​ប្រាសាទទី៣ ‑​ការស្រែកឡូឡា ឬរត់លេងនៅក្នុងប្រាសាទទី៤‑​ហាមឃាត់មិន​អនុញ្ញាត្តិឱ្យដើរលើតំបន់​មានស្លាក​សញ្ញា​​ហាមឃាត់ ទី៥‑ ហាមជក់បារីក្នុងតំបន់ប្រាសាទ អង្គរ ទី៦‑មិនអោយមានការទិញវត្ថុ​បូរាណ​ពី​ក្មេងៗ​ដើរលក់ស្ករក្នុងតំបន់អង្គរ​ និង ទី៧‑ អាកប្បកិរិយា​​​មិនសមរម្យទៅលើព្រះសង្ឃ ។
ឯកឧត្តម​ បាន​បន្តថា បំណងនៃក្រុមប្រតិបត្តិអង្គរចង់​សំណូមពរ ​និងពន្យល់ដល់ភ្ញៀវ​ទេសចរ​ប្រសិនបើ​យើងធ្វើនូវទង្វើខាងលើនេះ វាមិនខុសច្បាប់ទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិមួយ និងប្រាសាទ​ជាតំបន់ជាទីសក្ការៈរបស់កម្ពុជាផងដែរ។ ប៉ុន្តែ នៅមាន​ចំណុចបង្កាមមួយទៀតដែល​បានចែង​បញ្ជាក់​ច្បាស់​​ គឺរាល់ការលួច​នឹងធ្វើ​ឱ្យខូចខាត​ដល់ប្រាសាទ ដូចជាការគូសនៅលើថ្ម រុញឱ្យខូចរូប​ចម្លាក់​ណាមួយ​ឬក៍លួចថ្ម​មួយ​ដុំចេញ​ក្រៅ ឬអាកប្បកិរិយាមួយចំនួន​បង្ហាញភាពអាសអាភៀស​ និងកេរ្តិ៍ភេទ​នៅក្នុង​តំបន់​ប្រាសាទ​​​នោះ​ជាសកម្មភាពដែលខុសច្បាប់ យើងត្រូវចាត់វិធាន​ការតាមផ្លូវច្បាប់។
ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា ក្រុមប្រតិបត្តិនេះ យើងសំដៅទៅលើ​អាកប្បកិរិយា​ដែល​សមរម្យ​សិនទេ មិនមែនជាភាពមួយដែលធ្វើអ្វីខុសច្បាប់ខ្លាំងពេកនោះទេ បើយើងមើល​ទៅនៅ​លើ​ចំនុច៧ ដែល​ណែនាំភ្ញៀវនូវអ្វីដែលមិនគួរប្រព្រឹត្ត នៅពេលដែលគាត់មកទស្សនាតំបន់អង្គរ៖ ទី១-សំដៅ​ដល់ការស្លៀកពាក់អោយសមរម្យ ទី២‑ ដៅលើការប៉ះចំលាក់ ការស្ទាបអង្អែល រូបចំលាក់ ឬក៏​សិលា​ចារិកនៅលើផ្ទាំងប្រសាទ ទី៣-លើអាកប្បកិរិយាសមរម្យ ដូចជាមិនអាចទៅស្រែកឡូឡា ឬក៏​ទៅ​រត់លែងនៅក្នុងប្រសាទនោះទេ ទី៤- ហាមឃាត់ដើរចូលទៅ តំបន់ដែលដាក់ផ្លាកហាមឃាត់ ទី៥-ហាម​ការជក់បារី គឺយើងមិនចង់ អោយមានការជក់បារី នៅក្នុងតំបន់អង្គរនោះទេ ទី៦ពេលខ្លះ​គឺ​ភ្ញៀវ​ទេស​ចរណ៍​តែងតែ អោយលុយ ឬស្ករគ្រាប់ ឬក៏ទិញវត្ថុអនុស្សាវរីយ៍ពីក្មេងៗ ដែលយើង​មិន​ចង់​អោយ​មាន​ ដែលអាចបណ្តាលអោយ ប៉ះពាល់ដល់សង្គមយើងផងដែរ និងទី៧-សំដៅ​ទៅលើអាកប្ប​កិរិយា​មិន​សមរម្យ​ទៅលើព្រះសង្ឃ ដូច្នេះ បើយើងសំដៅលើចំនុចទាំង៧នេះ យើងពិបាកក្នុង​ការ​បង្កើត​ជា​ច្បាប់​​ផ្តន្ទាទោសចំពោះគាត់ណាស់ ដូច្នេះយើងអាចថា​ផាកពិន័យបើសិន ជាគាត់ធ្វើការថត ឬក៏ទិញ​អីវ៉ាន់​ពីក្មេង ប៉ុន្តែបំណងនៃក្រុមប្រត្តិបតិ្តនេះ គឺយើងចង់ពន្យល់គាត់វិញ ហើយ សំណូមពរឲ្យគាត់យល់ ហើយ​បើគាត់ធ្វើទង្វើរទាំងអស់នេះ សុទ្ឋតែជាសកម្មភាពមិនខុសច្បាប់ តែជាសកម្មភាពដែល​ប៉ះពាល់​ដល់វប្បធម៏ និងប្រាសាទរបស់យើង ប៉ុន្តែនៅខាងក្រោម​នេះ យើងក៏មានប្រការមួយដែលបញ្ជាក់ច្បាស់​រាល់ការលួច ឬធ្វើឲ្យខូចខាត​នៅលើប្រាសាទរបស់យើង ដូចជាការគូសលើថ្ម ឬទៅរុញ​អោយ​ខូច​ចម្លាក់ណាមួយ ឬក៏ទៅលួចថ្មមួយដុំទៅក្រៅឬក៏ដូចជាអាកប្បកិរិយាមួយចំនួន ដែលបង្ហាញពីភាពអាស អាភាស ឬបង្ហាញពីកេរ្តិ៍ភេទ គឺជាសកម្មភាពដែលខុសច្បាប់ ដែលយើងនឹងត្រូវចាត់វិធានការតាម​ផ្លូវ​ច្បាប់​តែម្តង ​ដែលយើងធ្វើការបានយ៉ាងជោគជ័យ​ នៅពេលកន្លងមកនេះ។
ក្រុមប្រតិបត្តិអង្គរមានផែនការផ្សព្វផ្សាយស្ពតខ្លីស្ដីពីក្រុមប្រតិបត្តិអង្គរទៅលើប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍រដ្ឋ និងឯកជន គេហទំពរ័របស់អាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌​​និងវិចិត្រ​​សិល្បៈ ​បណ្ដាញ Facebook Yuotube  អង្គការអន្តរជាតិពិភពលោក អង្គការ​យូណេស្កូ​​ សមាគម​និង​ភ្នាក់ងារទេសចរណ៍មួយចំនួន និងផ្សព្វផ្សាយនៅ​លើ​មធ្យោបាយ​ដឹកជញ្ជូនតាមយន្តហោះ តាម​រថយន្ត​ដឹកអ្នកដំណើរភ្ញៀវទេសចរ រ៉ឺម៉ក​ ស៊ីក្លូ ដឹកភ្ញៀវ​និងបិទស្ទិកគរ័​នៅលើកន្លែង​លក់​សំបុត្រចូល​ទស្សនា​អង្គរ៕

No comments:

Post a Comment