Monday, February 25, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់ ២០លាននាក់ និងឈានដល់២៥លាននាក់ នៅឆ្នាំ២០៥០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនគួរជាទីមោទនៈ កម្រិតជីវភាពរស់នៅរបស់ប្រជាជន មានភាពល្អប្រសើរឡើងជាលំដាប់ ធ្វើឱ្យអត្រាកំណើនប្រជាសាស្រ្ត ប្រចាំឆ្នាំ មានលំនឹងក្នុងរង្វង់១,២% ទៅ ១,៥% ហើយតាមការព្យាករណ៍ នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់ ២០លាននាក់ និងឈានដល់២៥លាននាក់ នៅឆ្នាំ២០៥០ ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រការនេះធ្វើឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដែលជាការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវទស្សនទាន អនាគត គឺបច្ចុប្បន្ន ដែលចាំបាច់យើងទាំងអស់គ្នាត្រូវគិតគូរ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង និងធានាចីរភាពនៃការអភិវឌ្ឍ៕







No comments:

Post a Comment