Thursday, October 22, 2015

សម្តេច​តេជោ ហ៊ុន សែន ប្រកា​សនឹងបន្តសាង​សង់ស្ពានទៅតំបន់​អរិយក្សត្រ តាមសំ​ណើប្រជាពលរដ្ឋ

សម្តេច​តេជោ ហ៊ុន សែន បានប្រកាសបន្ត​សាងសង់ស្ពានទៅ​តំបន់អរិយក្សត្រ តាមសំណើ​ប្រជាពលរដ្ឋនៅក្នុងពិធីអញ្ជើញ ជាអធិប​តីភាព បើកសម្ពោធដាក់​ឲ្យប្រើប្រាស់ ស្ពានជ្រោយ​ចង្វារមិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់​មូលស្តាតចាស់ និង សួនច្បាររង្វង់​មូលជ្រោយចង្វារ​ត្រើយខាងកើត ​នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ។
ការប្រកាសបន្ត​សា​ងសង់ស្ពានឆ្លង​កាត់ទៅ​តំបន់ អរិយក្សត្រ របស់ប្រមុ​ខរាជរដ្ឋា​ភិបាលនេះ​ជាភាព​ត្រេកអរយ៉ាងខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ រស់នៅតំបន់​អរិយក្សត្រ បន្ទាប់ពីបាន​លឺប្រសាសន៍ដ៏​ប្រពៃ​របស់ សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិ​បាលកម្ពុជា បាននឹងកំពុង​សិក្សាដើម្បីបន្តសាង​សង់ស្ពាន ឆ្លងទន្លេមេគង្គ ទៅតំបន់អរិ​យក្សត្រ តាមសំណើ​ប្រជាពលរដ្ឋ​រស់នៅតំបន់​អរិយក្សត្រនោះ នាពេ​លខាងមុខ។
ក្រៅពីការប្រ​កាស​បន្តសាងសង់ស្ពានអរិយក្សត្រ​ជាបន្តទៀតនោះ សម្តេចតេជោ ក៏បានលើក​ឡើងអំពីការបន្តសាងសង់​ស្ពាន​១ទៀត (សរុបស្ពានចំនួន២) នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជ​ធានីភ្នំពេញ។
សម្តេចតេជោ​បានបញ្ជា​ក់ថា«យើងកំពុងតែធ្វើការ​សិក្សាស្រាវជ្រាវ ឲ្យក្រុមហ៊ុនសា​ជីវកម្មចិនគម្រោង​របស់យើងគឺនឹង​សិក្សាស្ពាន២ ស្ពានទី១គឺស្ថិត​នៅភូមិស្វាយជ្រុំ ខ័ណ្ឌឬស្សីកែវ ទៅសង្កាត់​ជ្រោ​យចង្វារ ខ័ណ្ណជ្រោយចង្វារ រា​ជធានីភ្នំពេញ ស្ពានទី២ គឺស្ថិ​តនៅភូមិអរិយ​ក្សត្រ​សុ្រកល្វាយឯម ឆ្លងទន្លេ​មេគង្គក្រោម ភ្ជាប់ទៅភូមិក្តីតាកុយ សង្កា​ត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ។»
សូមជំរាបថា​ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០​១៥នេះ ប្រជាពលរដ្ឋ​ដែលចង់បានស្ពាន រស់នៅតំ​បន់អរិយក្សត្របាន​និយាយថា «បើបានស្ពានមែនកុំថាឡើយ​ប្រជាពលរដ្ឋ ឃុំអរិយក្សត្រ ត្រេកអរ ​សូម្បីតែ​ប្រជាពលរដ្ឋនៅខាងកើត​ទន្លេក៏សប្បា​យចិត្តដែរ គឺស្ថិត​នៅក្នុង​ស្រុកល្វាឯម ខេត្តកណ្តា​ល ធ្វើដំណើរ និងដឹកទំនិញលែងយឺត​យ៉ាវដោយ​ទឹកទន្លេជាឧបសគ្គហើយ»
ម្យ៉ាងវិញទៀត​ប្រសិនជាមានស្ពាន​នេះជាការល្អណាស់ ព្រោះរថយន្តធំៗ មិនចាំបាច់ឆ្លង​កាត់ទីក្រុង ដោយពួកគេអាច​វាងទៅតា​មស្ពាននេះ ជាផ្នែកមួយ​ជួយរំដោះចរាចរណ៍ ក្នុងទីក្រុងដែល​មានភាពកកស្ទះ នៅពេលបច្ចុប្បន្នឲ្យ​មានភា​ពធូរស្បើយ​មួយកម្រិត។ បើគិតពីភ្នំពេ​ញ ទៅកាន់ឃុំ​អរិយក្សត្រ មានចម្ងាយ​ប្រហែល២គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍន៍​នៅតំបន់នេះ នាពេ​លកន្លង​មកហាក់ដូចជា មានភាពយឺតយ៉ាវ​ណាស់ ដោយសារទឹក​ទន្លេជាឧបសគ្គក្នុង​ការធ្វើដំណើ​រ និងដឹកជញ្ជូន​ទំនិញផ្សេងៗ។


No comments:

Post a Comment