Thursday, October 22, 2015

ព្រះមហា​ក្សត្រកម្ពុជា​ យាងមកកាន់​មាតុប្រទេសវិញ នៅវេលា​ម៉ោងប្រមាណ១​១ព្រឹកថ្ងៃនេះ​

បន្ទាប់ពីយាង​បំពេញទស្សនកិច្ច នៅប្រទេ​សវៀតណាម រយៈពេល​៤ថ្ងៃ របស់ព្រះ​មហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី នៅថ្ងៃនេះម៉ោ​ងប្រមាណ១១ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ​ ព្រះករុណា នឹងយាងម​កកាន់មាតុប្រទេស។
នៅក្នុងព្រះរាជដំណើ​រយាង មកកាន់មាតុប្រទេ​សវិញនេះ មានមន្រ្តីជាន់​ខ្ពស់កំពូលៗ បានអញ្ជើញចូ​លរួម ទទួលដំណើរយា​ងនិវត្តន៍មាន៖ សម្តេច សាយ ឈុំសម្តេច ហេ​ង សំរិន និង សម្តេច ហ៊ុ​ន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់ សំខា​ន់ៗជាច្រើនរូបទៀត។
គួរបញ្ជាក់​ផងដែរថា កាលពីម៉ោង​ប្រមាណ១០ព្រឹក​ថ្ងៃចន្ទ ទី១៩​ ខែតុលា ព្រះមហា​ក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង​ចាកចេញបំពេញទស្ស​នកិច្ច នៅប្រទេ​សវៀតណាម រយៈ​ពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៩ រហូ​តដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។
 យោងតា​មព្រះ​រាជសារ រប​ស់ព្រះម​ហាក្សត្រខ្មែរ ដែលចេញ​ផ្សាយនៅថ្ងៃ១៨ ខែតុលា​នេះ បានឲ្យដឹងថា ព្រះរាជ​ដំណើរទស្ស​នកិច្ចនេះ ធ្វើឡើងតបតាមការ​អញ្ជើញ របស់រដ្ឋាភិ​បាលវៀតណាម។ ព្រះរា​ជដំណើ​រទស្សនកិច្ច ៤ថ្ងៃនេះ អង្គព្រះមហា​ក្សត្រខ្មែរ នឹងយាងទៅទ​ស្សនកិច្ចនៅទីក្រុង Hue ​និងទីក្រុង Dalat





No comments:

Post a Comment