Wednesday, April 07, 2021

លោក ដូវ គឹមស៊ីន នាំយកសម្ភារផ្តល់ជូនក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការលើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ លោក ដូវ គឹមស៊ីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកជលគិរី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិក សមាជិកា នាំយកសម្ភារជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការលើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ – ១៩ ជូនថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋ ក្នុងស្រុកជលគិរី នៅមណ្ឌលសុខភាពព្រៃគ្រី។

ក្នុងឱកាសនោះលោក ដូវ គឹមស៊ីន បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុក្ខដាក់លះបង់កំលាំងកាយចិត្ត ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងអនុវត្តអោយបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះផងដែរ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកជលគិរី រួមនិងក្រុមការងារ បានប្រគល់សម្ភារជូនដល់ក្រុមការងាររួមមានដូចជា ទឹកក្រូចចំនួន៥កេះ និងទឹកសុទ្ធវីតាល់ចំនួន៥កេះ ៕





No comments:

Post a Comment