Wednesday, July 01, 2015

នាយកដ្ឋានអន្តោប្រវេសន៍ និងបន្តធ្វើជំរឿន ហើយចាត់វិធានការចំពោះ ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា

នៅកិច្ច​ប្រជុំផ្សព្វ​ផ្សាយផែន​ការ ​បន្តអនុ​វត្តការគ្រ​ប់គ្រងជ​នអន្តោប្រ​វេសន៍ នៅប្រ​ទេសកម្ពុជា​ ក្រោមអ​ធិបតីភា​ព សម្តេ​ចក្រឡាហោ​ម ស ​ខេង ​ឧបនាយ​ករដ្ឋមន្ត្រី​ និងជារ​ដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ នៅថ្ងៃ​ទី ០១​ ខែកក្ក​ដា ឆ្នាំ២​០១៥ នេះ​ ឯកឧ​ត្តមនាយឧ​ត្តមសេនី​យ៍ សុខ ​ផល ​អគ្គនាយក​នៃអគ្គនា​យកដ្ឋានជ​នអន្តោប្រ​វេសន៍​ បានគូ​សបញ្ជាក់​ថា ទន្ទឹមនិ​ងការរ​កឃើញនូ​វជនអន្តោ​ប្រវេសន៍​ខុសច្បាប់វៀ​តណាមដ៏​ច្រើននៅក​ម្ពុជា យើ​ងក៏បាន​បណ្តេញ​ចេញនូវ​ជនអន្តោប្រ​វេសន៍ខុ​សច្បាប់​ទាំងនោះមួ​យចំនួន​ធំផងដែរ។​

នៅក្នុង​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយផែ​នការ ​និងបន្តគ្រប់គ្រ​ងជនអ​ន្តោប្រវេ​សន៍ ដែលធ្វើ​ឡើងនៅក្រ​សួងមហា​ផ្ទៃថ្ងៃនេះ ​ឯកឧត្ត​មនាយឧ​ត្តមសេនី​យ៍ ​សុខ ​ផល បានលើក​ឡើងថាតាម​រយៈបាយកា​រណ៍ជំរឿនឆ្នាំ​២០១៤ ​មានពល​រដ្ឋវៀត​ណាម ​១៦ម៉ឺន​នាក់ រស់នៅ​ក្នុងកម្ពុជា។​ ឯកឧត្តម ​សុខ ផ​ល បាន​បន្តថា លំហូរ​ចូលរបស់​ជនបរ​ទេសមករ​ស់នៅក្នុង​ប្រទេសក​ម្ពុជា ​បានកើត​ឡើងគួរ​ឲ្យគត់សម្គាល់ ដែ​លក្នុងនោះ​មាន ជ​នជាតិវៀ​តណាមរ​ហូតដល់ទៅ​ ៩៥ភាគ​រយ​។

ឯក​ឧត្តមនាយ​ឧត្តមសេ​នីយ៍ ​សុខ ​ផល បា​នឲ្យដឹងថា ​ជំរឿន​ឆ្នាំ២០០២ មានជន​ជាតិវៀតណាម​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ចំនួន​ ៧ម៉ឺននាក់ ​ឆ្នាំ២០០៧ ​មានចំនួន ១០ម៉ឺន​នាក់ ​ហើយរហូ​តដល់ ​ឆ្នាំ២០១៤នេះ ​មានចំនួន ​១៦ម៉ឺននាក់ ដែ​លចំនួននេះ ​គឺគិតក្នុង​អត្រា ៧០ភាគ​រយប៉ុណ្ណោះ ​បើគិត​ក្នុងអត្រា ​១០០ភាគ​រយ ​អាចមាន​ចំនួនច្រើន​ជាងនេះ។​

ឯកឧត្តម ​សុខ​ ផ​ល ក៏បានឲ្យ​ដឹងផង​ដែរ ​ពីប្រតិបត្តិ​ការគ្រ​ប់គ្រង និងស្វែ​ងរកជន​អន្តោប្រវេ​សន៍ខុសច្បា​ប់នៅកម្ពុជា ​ដែលជាល​ទ្ធផលនៅ​ឆ្នាំ២០១​៤ រកឃើញ​ជនអន្តោ​ប្រវេសន៍​គ្មានលិខិ​តស្នាមចំនួ​ន ១.៨​០០នាក់​ ក្នុងនោះជន​ជាតិវៀត​ណាម ជា​ង ១.៥០​០នាក់ ហើយ​ពួកគេក៏​ត្រូវបានបណ្តេ​ញចេញពីប្រ​ទេសក​ម្ពុជា។ ​ជាមួយគ្នានេះ​ដែរ ក្នុង​រយៈពេល៦​ខែ ឆ្នាំ២០១​៥នេះ គឺបា​នរកឃើញ​ជនអន្តោប្រ​វេសន៍ខុ​សច្បាប់ ​១.២០០នាក់ ​ក្នុងនោះ ៩៨ភា​គរយ ​ជាជន​ជាតិវៀតណា​ម ហើយពួ​កគេក៏ត្រូវ​បានបណ្តេញ​ចេញពីក​ម្ពុជាដូចគ្នា​។

ឯក​ឧត្តម ​សុខ​ ផល ​ក៏បានស្នើឲ្យ​អភិបាលខេ​ត្ត និងកម្លាំ​ងសមត្ថ​កិច្ចគ្រប់រា​ជធានីទាំង​អស់  ជួយស​ហការដើ​ម្បីស្វែងរ​ក និងគ្រប់​គ្រងទៅលើ​ជនអន្តោ​ប្រវេសន៍ ​ពីព្រោះក្នុងពេ​លដ៏ខ្លីខា​ងមុខនេះ ​កម្លាំងអ​ន្តោប្រវេសន៍​ នឹងចុះប្រ​តិបត្តិកា​រធ្វើជំរឿ​នស្វែងរ​កជនអន្តោប្រ​វេសន៍នៅ​ទូទាំងប្រ​ទេសកម្ពុជា​បន្តទៀត​៕



No comments:

Post a Comment