Friday, June 29, 2018

គ.ជ.ប ដាក់ឲ្យដំណើរការ ផ្សាយសាកល្បងទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ដើម្បីពន្យល់ពីការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គ.ជ.ប បានផ្ញើសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃ ទៅកាន់​ទូរស័ព្ទដៃចំនួន៥លានគ្រឿង ដែលមានឈ្មោះថា NEC ដើម្បីផ្តល់ដំណឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង​ការបោះឆ្នោត។ ហើយក៏មានមនុស្សជាង១០០នាក់ បានសាកសួរព័ត៌មានដោយផ្ទាល់ ទៅកាន់​មណ្ឌលព័ត៌មាន​របស់ខ្លួន តាមរយៈទូរស័ព្ទដោយឥតគិតថ្លៃ ដែលមានលេខ ១៨០០២០១៨ ជារៀងរាល់ថ្ងៃផងដែរ។

បើតាម គ.ជ.ប ការផ្តល់សេវាព័ត៌មាននេះ គឺមានន័យថា ជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោល​ការណ៍មួយក្នុងចំណោម គោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់ខ្លួន ៕

No comments:

Post a Comment