Friday, June 29, 2018

សិលាចារឹកសម័យតេជោ ត្រៀមផុសលើសំណង់វិមានឈ្នះឈ្នះ

(ភ្នំពេញ)៖ សំណង់វិមានឈ្នះឈ្នះដែលបានសាងសង់អស់រយៈពេលជិតពីរឆ្នាំមកហើយនោះ នៅ​ពេល​នេះបានត្រៀមដាក់តាំងសិលាចារឹកនៅលើតួវិមានឈ្នះឈ្នះដែលក្រុម ការងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះបានឆ្លាក់រួចរាល់ហើយនោះ។ តាមរយៈហ្វេសប៊ុករបស់លោក ណឹម សុវត្ថិ ប្រធាន​ក្រុម​ការងា​រសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញនូវសិលាចារឹកចំនួនពីរផ្ទាំងដែលនឹង ត្រូវដាក់​តាំង​នៅ​លើ​សំណង់​វិមានឈ្នះឈ្នះ។
ខ្លឹមសារនៃសិលាចារឹកនេះបានបង្ហាញពីជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធា​របស់​ពួក​ខ្មែរក្រហម និងធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញ​នៅទូទាំង​ប្រទេស​ចាប់​តាំង​ពីចុងឆ្នាំ១៩៩៨មក។
អាស្រ័យដោយនយោបាយឈ្នះឈ្នះ​មានគុណតំលៃជាប្រវត្តិសាស្រ្តដ៏ធំធេង ទើបរាជរដ្ឋា​ភិបាល​កំណត់​យកថ្ងៃអង្គារ១២ កើតខៃបុស្ស ឆ្នាំខាល សំរឹទ្ធិសក័ ពស ២៥៤២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ១៩៩៨ ជាទិវានយោបាយឈ្នះឈ្នះ។
សូមបញ្ចាក់ថា ក្រុមការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រូបចំលាក់ រួចរាល់ហើយ​ដែល​នៅ​តាម​ជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះឈ្នះដែលរូបចំលាក់នេះ ទាក់​ទង​ទៅនឹង​ប្ររវត្តិ​ដំណើរ​ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បី​សង្គ្រោះ​ជាតិកម្ពុជា។ នៅមានរូបចំលាក់ជាច្រើនទៀត ដែលនឹងត្រូវ​ឆ្លាក់​ដាក់​នៅលើវិមាន​ឈ្នះ​ឈ្នះ​ដូចជា រូបចំលាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ ត្រូវ​បាន​ដាក់​ជា​បន្តបន្ទាប់នៅលើវិមានឈ្នះឈ្នះនេះ។
ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ននេះ សំណង់វិមានឈ្នះឈ្នះមិនទាន់បាន​សាងសង់រួចរាល់​ជាស្ថាពរ​យ៉ាង​ណាក្តី ប៉ុន្តែសំណង់នវបានក្លាយទៅជាកន្លែងទស្សានា និងសិក្សាស្រាវជ្រាវ ជា​បណ្តើរៗ​របស់​មហាជន សិស្ស និសិ្សត សិក្ខាកាមយោធា រួមនឹងអ្នកសិក្សាអំពីប្រវត្តិសាស្ត្រ ដែល​ទាក់​ទង​ទៅ​នឹងការទទួលបានសុខសន្តិភាព របស់ព្រះរាជាណចក្រកម្ពុជា ដែល​ពុំធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈពេលជាង៥០០ឆ្នាំកន្លងមក។ សំណង់វិមានឈ្នះឈ្នះបានសាងសង់លើផ្ទៃដីទំហំ៨ហិកតា មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា រាជធាភ្នំពេញ ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
ប្រភព៖ ​freshnews










No comments:

Post a Comment