Friday, June 29, 2018

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទទួលស្គាល់ស្នាដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាម កសាងសន្តិភាព និងបង្កើតការអភិវឌ្ឍ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថាក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានទទួលស្គាល់ និងអរគុណដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវមរតកស្នាដៃពន្លត់សង្គ្រាម កសាងសន្តិភាព និងបង្កើតការអភិវឌ្ឍមួយចំនួននៅកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ក៏ដូចជាការបញ្ជូនសមាជិកក្រុមការងារ គបម មួយចំនួនទៅសិក្សានៅប្រទេសអាល្លឺម៉ង់ និងសហភាពសូវៀត។

ក្រុមការងារ គបម សម្រេចចូលរួមប្រកួតប្រជែងនយោបាយតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធានាបន្តសន្តិភាព និងស្ថិរភាពនយោបាយ ដែលរកបានដោយលំបាក និងរុញការអភិវឌ្ឍបន្ថែមឲ្យមាន យុត្តិធម៌ សមធម៌ និងនិរន្តភាព ដើម្បីឲ្យកម្ពុជាមានប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យភាពពេញលេញ៕

No comments:

Post a Comment