Friday, June 29, 2018

អភិបាលរងខេត្តកែបបើកកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តដេីម្បីរកវិធីសាស្រ្ត​ លុបបំបាត់ជំងឺគ្រុនចាញ់

កែប៖ នៅព្រឹកថ្ងៃសុក្រទី២៩ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរសុខា ភិបាលខេត្តកែប បានររៀបចំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក​ អ៊ឹង ឆាយ អភិបាលរងខេត្ត និងអញ្ជេីញចូលរួមពីក្រុមការងារពិសេសថ្នាក់ខេត្តចំនួន៣២ រូបផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដេីម្បីរកវិធីសាស្រ្ត​ លុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តកែប ដែលសព្វថ្ងៃជំងឺគ្រុនចាញ់ នៅតែជាបញ្ហាប្រឈមចំពោះសុខភាព សម្រាប់ប្រជាពលរដ្ឋ បេីទោះបីជំងឺគ្រុនចាញ់នេះមានការថយចុះរយៈពេល១៣ឆ្នាំចុងក្រោយនេះក៏ដោយតែប្រជាពលរដ្ឋក្នុងខេត្តកែបមួយចំនួន ជាពិសេសប្រជា ពលរដ្ឋដែលរស់នៅតំបន់ព្រៃភ្នំ ក្រុមអ្នកចល័ត អ្នកចំណាកស្រុកទៅរស់នៅតំបន់ព្រៃភ្នំ ងាយនឹងប្រឈមចំពោះជំងឺគ្រុនចាញ់។

លោកអភិបាលរខេត្ត ក៏បានបញ្ជាក់ថា ដេីម្បីចៀសផុត ពីជំងឺ គ្រុនចាញ់ សូមឱ្យក្រុមការងារសហការគ្នាដេីម្បីធ្វេីការផ្សព្វផ្សាយ ឬជូនដំណឹង ដល់ប្រជាពលរដ្ឋ ដេីម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះចេះការពារខ្លួនដោយ ប្រេីប្រាស់មុងជ្រលក់ថ្នាំ លុបបំបាត់ជំរកមូស និង ពាក់អាវជិតៗនៅពេលចូលព្រៃ៕


No comments:

Post a Comment