Friday, June 29, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជាថ្មីថា ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ តម្លៃសាំងទូទាំងប្រទេស នឹងត្រូវបញ្ចុះ១៦០រៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ១ ខែ កក្កដា ២០១៨ ខាងមុខនេះ គឺស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស នឹងបញ្ចុះត​ម្លៃប្រេងសាំង ១៦០រៀល ក្នុង១លីត្រ។ លោកក៏បានថ្លែងអំណរអរគុណដល់ក្រុមហ៊ុនប្រេងប៉ាប៉ាទ្រីភាពដែលបានបញ្ចុះតម្លៃរួចហើយកាលពីថ្ងៃទី២៣ មិថុនា ពី (៤,១៥០៛) មក (៣,៨០០៛) ក្នុង១លីត្រសាំងធម្មតា (ចុះ៣៥០៛) មុនពេលថ្ងៃកំណត់ចូលមកដល់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រសួង មន្ទីរនិងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរជួយពិនិត្យលើការបញ្ចុះតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងនៅទូទាំងប្រទេស ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់បងប្អូនប្រ​ជាពលរដ្ឋយើង៕









No comments:

Post a Comment