Friday, June 29, 2018

ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប មានជិត៦ពាន់់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង៤ពាន់់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុប មានជិត៦ពាន់់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ខណៈកម្ពុជា​នាំ​ចេញ​​ទៅ​អឺរ៉ុបជាង៤ពាន់់លានដុល្លារ ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជា ជិត១ពាន់់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងឲ្យដឹងក្នុងកម្មវិធី តាំងពិព័រណ៍អឺរ៉ុប លើកដំបូងនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី តឹករ៉េត កំរង បានថ្លែងឲ្យដឹងថា «សហគមអឺរ៉ុបជាប្រទេសទី១ ដែលទទួលទិញទំនិញ ពីកម្ពុជា​ច្រើន​ជាងគេ ជាពិសេសផ្នែកសម្លៀកបំពាក់, កង់ និងស្បែកជើងជាដើម ដែលនេះជាការពង្រឹងទំនាក់ទំនង​រវាង​កម្ពុជា-អឺរ៉ុប ឲ្យកាន់រឹងមាំបន្ថែមទៀត»។
លោកស្រីបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុបមានជាង​៦ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជានាំចេញ៤ពាន់លានដុល្លារ ចំណែកសហគមអឺរ៉ុប នាំចូលមក​កម្ពុជា​ជិត១ពាន់លានដុល្លារប៉ុណ្ណោះ។ សហគមអឺរ៉ុប ជាប្រទេសទី១ដែលទទួលផលិតផលនាំចេញរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងថ្ងៃទី១៩ ខែមិថុនានេះ សហគមអឺរ៉ុប បានរៀបចំពិព័រណ៍ ពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅកម្ពុជា ដោយមានក្រុមហ៊ុន ប្រមាណជាង៤០ស្ដង់ចូលរួម ក្នុងនោះមានក្រុមហ៊ុន ផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។
ក្នុងពិព័រណ័នោះក៏មានការតាំងបង្ហាញនូវម៉ាករថយន្ដ មានម៉ាកល្បីៗដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth អ្វីដែលកាន់​តែ​ពិសេស​ទៀតនោះ មានការបញ្ចុះតម្លៃថែមទៀតផង។
លោកស្រី តឹករ៉េត កំរង បានបន្ថែមថា ការតាំងពិព័រណ៍ របស់សមាគអឺរ៉ុបនៅថ្ងៃនេះ ជាឱកាសល្អសម្រាប់​វិនិយោគិនកម្ពុជា និងវិនិយោគិនអឺរ៉ុប ក្នុងការពង្រឹងប្រតិបត្តិការ សេដ្ឋកិច្ចជាមួយបណ្ដា ប្រទេសផ្សេងៗ​លើពិភពលោក។ អ្វីដែលសំខាន់ទៀតនោះ ការវិនិយោគនេះមិនត្រឹមតែ ផ្ដល់អត្ថប្រយោជន៍ ចំពោះកម្ពុជា​ប៉ុណ្ណោះទេ តែនឹងផ្ដល់ដល់បណ្ដាល ប្រទេសផ្សេងៗលើពិភពលោកផងដែរ។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជាថ្លែងថា នេះជាកិត្តិយសដ៏ធំធេង​មួយ​សម្រាប់អឺរ៉ុប ដែលបានមកចូលរួម រៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះនៅកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មលើកទី១នេះ នឹងដាក់តាំងផលិតផលល្បីៗ និងសេវាកម្មល្អៗមកពីអឺរ៉ុប ជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់ ហើយនេះជាការជួយជំរុញបណ្ដូរ ពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុបផងដែរ ៕





No comments:

Post a Comment