Friday, June 03, 2016

ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា

យោង​តាម​សេច​ក្តីប្រកា​សព័​ត៌មាន​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២​០១៦នេះបានឲ្យដឹងថា    ក្រសួងបរិស្ថាន  ​  និងក្រសួងអប់រំ  យុវជន      និងកីឡា   ​​ ជម្រាបជូន
សា​ធារណ​ជន ប្រព័​ន្ធផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​ឲ្យដឹងថា ក្រសួង​ទាំង​ពីរ​នឹងសហការ​រៀបចំ​ប្រារព្ធ​ទិវាបរិ​ស្ថានជាតិ និង​បរិស្ថា​នពិភព​លោក​នៅ​ថ្ងៃទី០៥ ខែ​មិថុនា ក្រោម​ប្រធាន​បទ ចូល​រួមទាំង​អស់​គ្នា​ដើម្បី​ពិភព​លោក​ស្រស់​ស្អាត នា​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ២០១៦ ​វេលា​ម៉ោង   ៧: ០០ នាទី ដល់​ម៉ោង    ១១: ០០នាទី  ​ នៅក្នុ​ងបរិវេ​ណវិទ្យាល័​យ
ឥន្ទ្រ​ទេវី ក្រោម​អធិបតី​ភាព ឯកឧត្តម​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧ​ត្តមបណ្ឌិត ​ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និង​មានការអ​ញ្ជើញ​ចូលរួមពីអា​ជ្ញាធរ​ដែនដីគ្រ​ប់លំដា​ប់ថ្នាក់ ​  មន្ត្រីរា​ជការ    បុគ្គលិក​អប់រំ    និស្សិត  ​ សិស្សា​នុសិស្ស
និ​ងដៃ​គូអភិវឌ្ឍ​នានាស​រុបចំ​នួន ១៥០០នាក់។
សេច​ក្តីប្រកាស​ព័ត៌មាន​ក៏បា​នឲ្យដឹង​ទៀ​តថា  ​​​​​ ការរៀបចំ​នេះគឺ​ជាលើ​កទី១ ​​​   ដែល​ក្រសួង
បរិ​ស្ថាន និងក្រ​សួង​អប់រំ   យុវជ​ន ​​ និង​កីឡា ​​ បានប្រា​រព្ធរួមគ្នា​នូវ​ទិវា ​​  ​​បរិស្ថា​នជា​តិ ​​​   និង

បរិស្ថា​នពិភ​ពលោ​ក ៥ មិថុ​នា ក្នុងគោ​លបំ​ណងដើ​ម្បីបញ្រ្ជា​បការ​យល់ដឹង​អំពីបរិ​ស្ថានទៅដល់​មន្ត្រីរា​ជការ បុគ្គលិ​កអ​ប់រំ និស្សិ​ត សិស្សានុ​សិស្ស និងសា​ធារណៈ​ជន សំដៅ​លើកកម្ព​ស់​គុ​ណភា​ពប​រិស្ថាន ក៏ដូ​ចជាកែ​ប្រែផ្ន​ត់គំ​និត ឥរិយា​បថប្រ​ជាជនឲ្យ​ស្រ​លាញ់ប​រិស្ថាន មានស្មា​រតីចូល​រួមក្នុងកិ​ច្ចគាំពា​របរិស្ថា​ន ការ​ពារធនធា​នធម្មជា​តិ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​រស់​នៅប្រ​កបដោ​យចីរ​ភាព៕


No comments:

Post a Comment