Friday, June 03, 2016

ទស្សនៈវិភាគ៖ តើអ្នកណាកំពុងរុញសង្គមឱ្យច្របូលច្របល់?

បន្ទាប់​ពីសាធា​រណ​ជន បានដឹងពី​រឿងអាស្រូ​វស្នេ​ហាលួចលាក់​ដែលមិ​នអា​ចប្រកែ​កបាននិង ​ ប្រើយុទ្ធសា​ស្រ្តបី​មិន (មិនឆ្លើ​យ មិនឆ្លង​ មិនឈ្លោះ​) រួចមក ​បានធ្វើឱ្យ​លោក​ កឹម សុ​ខា រង​នូវភាព​អាម៉ាស់ចំ​ពោះប្រ​ជាពល​រដ្ឋខ្មែរជាពិ​សេស​អ្នកគាំ​ទ្ររបស់​​​​ខ្លួន ដែល​តែងតែ​​បានផ្តល់​សេចក្តីជឿ​ជាក់ចំ​ពោះកា​រគ្រប់គ្រង​ដឹកនាំរបស់​លោក។ គណ​បក្សសង្រ្គោះ​ជាតិ ក្រោ​មកា​រដឹកនាំរបស់​លោកប្រ​ធាន សម រង្ស៊ី និ​ងលោកអនុប្រ​ធាន កឹម សុខា ត្រូវ​បានប្រ​ជាពលរដ្ឋមើលឃើ​ញថា មាន​តែការបង្ក​ឱ្យមាន​ភាព​វឹកវរ ចលា​ចលសង្គម ​ដូចជាការកៀ​ងគរកម្លាំង មហា​ជនធ្វើបាតុ​កម្មរហូត​ឈានដល់​កុប្បកម្ម​ហិង្សានៅ​ផ្លូវវ៉េង​ស្រេង និងស្ពា​ននាគប្រ​ឆាំងនឹង​លទ្ធផល​នៃការបោះ​ឆ្នោតឆ្នាំ​២០១៣ជាដើម។
បន្ទា​ប់ពីបដិ​សេធក្នុង​ការចូល​បំភ្លឺ ហើយក៏បា​នជាប់ពាក់​ព័ន្ធក្នុង​បទល្មើសនោះ​ លោក កឹម សុខា កំ​ពុងតែ​ឃុំឃាំងខ្លួ​នឯងនៅ​ក្នុងស្នាក់​ការកណ្តា​លគណ​បក្ស សង្រ្គោះ​ជាតិនៅ​ចាក់អង្រែ​លើ ខណៈ​ដែលផ្ទៃក្នុ​ងគណប​ក្សប្រឆាំង​មួយនេះ កំពុងតែ​ស្រែកប្រកូក​ប្រកាស​ឱ្យប្រជាពល​រដ្ឋ​​ធ្វើដំ​ណើរមក​ទីក្រុងភ្នំ​ពេញដើ​ម្បីតវ៉ា ក្នុងក​រណីមា​នការ​​​ចាប់ខ្លួន​លោក កឹម សុខា តែកា​រពិតសមត្ថ​កិច្ចមិន​ទាន់ទទួល​បានកា​រណែនាំណា​មួយពីស្ថាប័​នតុលា​ការនៅឡើ​យទេ ក្រោយ​ពេលដែលសំ​ណុំរឿងរប​ស់លោក កឹម សុខា ត្រូវបា​នចោទប្រ​កាន់ និងបញ្ជូន​ទៅចៅក្រមស៊ើបសួរ។
ក្នុងខ​ណៈនេះ បក្សប្រ​ឆាំងដែលតែ​ងប្រកាន់យ​កទម្លាប់ផ្គើ​ននឹងច្បាប់ ក៏បានប្រ​កូកប្រកា​សឱ្យ អ្នកគាំ​ទ្ររបស់​ខ្លួនផ្តិតមេ​ដៃយ៉ាងប្រ​ញប់ប្រ​ញាល ដែលទទួ​លបានចំនួន​យ៉ាងច្រើ​នគួរឱ្យ​កត់ សម្គាល់​គឺប្រមា​ណជិត ២០ម៉ឺន​នាក់ ដែលនាំ​ឱ្យមានកា​រសង្ស័យពី​បទក្លែងបន្លំ​ស្នាមមេដៃ​បោក ប្រជា​ពលរដ្ឋ និងព្រះ​មហាក្សត្រប​ន្ទាប់ពីមាន​ការបែកធ្លា​យនូវវីដេអូ​ឃ្លីបមួយដែ​លបានប​ង្ហោះ ផ្សា​យនៅតាមបណ្តា​ញទំនាក់ទំនង​សង្គម។បន្ទាប់ពីមានការ​បែកធ្លាយវីដេអូ​ក្លែងស្នាម​មេដៃរួច​​មកព្រះ​មហា​ក្សត្រ ក៏បានត្រា​ស់បង្គាប់រា​ជរដ្ឋាភិបាល​កម្ពុជាហើយរដ្ឋា​ភិបា​លក៏បាន​​​សម្រេ​​​​​​ឱ្យក្រសួ​ងមហា​ផ្ទៃ រៀបចំ​ឱ្យការស្រាវជ្រា​វនូវស្នាម​មេដៃ តាមរ​យៈការ​​ធ្វើកោស​ល្យវិច្ច័យ ការស្រាវជ្រា​វពីប្រ​ជាជនដោ​យផ្ទាល់ និងតាម​មធ្យោបាយ​ផ្សេងទៀ​តដែល​​​អា​ចរកឃើញ​នូវ​​ភាពត្រឹម​​​​ត្រូវ។
អ្នក​វិភាគមួយ​ចំនួនក៏បាន​លើកឡើងថា ប្រសិន​ជាញត្តិអា​ចផ្អាកដំ​ណើរកា​រផ្លូវច្បាប់រ​បស់តុលា​ការ​​លើ​បុគ្គល​ដែលប្រព្រឹ​ត្តល្មើស​ច្បាប់នោះ​ ប្រទេស​មួយនឹ​ងលែងមា​នច្បាប់ ហើយ​គ្រួសា​រ​​​ជនល្មើសនឹ​ងនាំគ្នាធ្វើ​ញត្តិ ដើម្បីដោះ​លែងអ្នកប្រ​ព្រឹត្តល្មើស​ច្បាប់ តើសង្គ​មបែបនេះនឹ​ង​​​​ទៅជា​យ៉ាង​ណា? តើនឹងមាន​អ្វីកើតឡើ​ង ប្រសិនបើ​មានភាពមិ​នប្រក្រតីណា​មួយក្នុ​ងចំណោ​មស្នាមមេដៃ​ដែលអះអា​ងថាជារប​ស់ប្រជាព​លរដ្ឋនោះ​?
ទោះបី​ជាឃើញវិធាន​ការណ៍តា​មនីតិវិធី​ផ្លូវច្បាប់ របស់ក្រ​សួងមា​នស​មត្ថកិច្ចរួ​ចមកក៏​ដោយ គណ​​​​បក្ស​​​​សង្គ្រោះ​ជាតិ នៅ​តែបន្ត​ធ្វើកា​រញុះ​ញង់ និងបំ​ភ័ន្ត​សាធា​រម​តិជាតិ​​ ដោ​យចង់​​ឱ្យ​មាន​​​​​​ការ​​កេណ្ឌ​ម្ចាស់​ស្នាមមេដៃ​ទាំងអ​ស់មកផ្ទៀង​ផ្ទាត់នៅ​មុខព្រះ​បរមរា​ជវាំង។ ប​ក្សប្រ​ឆាំងគឺ ព្យាយា​ម រកលេ​សដោះសា​រការពាររឿ​ងបុគ្គលផ្ទា​ល់ខ្លួ​នរប​ស់លោក កឹ​ម សុខាដោ​យចោទថារដ្ឋា​ភិបាល នឹងមិ​នហ៊ានឱ្យគ​ណបក្សប្រ​ឆាំងកេណ្ឌមនុ​ស្សទេ ព្រោះ​ថាកំសាក រឺទន់​ខ្សោយ ខ្លាចកា​រពិត​ជាដើម។ គណ​បក្សប្រ​ឆាំង មានចេ​តនាបង្ក​រឿងតូ​ច អោយ​​​ទៅជា​ធំ ខិត​ខំរក​នីតិវិធីនានា បំផុស​សាធារណ​ជនអោ​យខឹងស្អ​ប់រដ្ឋា​ភិបាល និងបង្កើត​​យុ​ទ្ធវិ​ធីបង្វែ​ររឿ​ងដែល​ជាវិធីនាំ​ឱ្យមា​នគ្រោះ​ថ្នាក់ដល់ជាតិទាំ​ងមូលធ្លាក់​ចូលក្នុ​ងភាព​ចលាច​លជាដើម ដែល​អាច​ប៉ះ​ពាល់​​​ដល់ស​ន្តិសុខ និងជី​វភាព​រស់​នៅប្រចាំ​ថ្ងៃ​របស់ប្រ​ជាពល​រដ្ឋ
ដូ​ច្នេះ គេមិ​នទាន់​ដឹងថានៅ​ក្នុងស្ថា​នភាព​បែបនេះ​តើ​រា​ជរដ្ឋាភិបា​លសុខ​ចិត្តឱ្យ​គេថា​កំសា​កចុះដើម្បីរ​ក្សាស្ថិរភា​ពនយោបា​យស​ន្តិសុខស​ង្គម​រក្សា សន្តិ​ភាពប្រទេ​ស​​​​ជា​តិទាំ​ងមូល​រឺក៏បើកដៃ​​អោយ​គណបក្ស​ប្រឆាំ​ងធ្វើតា​មចិត្ត​ក្នុងការ​​​កេណ្ឌក​ម្លាំងមនុ​ស្ស​​​​ផ្កើ​ននឹង​ច្បាប់​និងប​ង្កចលា​ចល​​​ក្នុង​សង្គមដែ​លកំពុងតែ​មានសុ​ខសន្តិភាពនិ​ងរីកចម្រើ​ន​​​ទៅ​មុខជាលំ​ដាប់​ដូចស​ព្វថ្ងៃ​នេះ
គណ​បក្សប្រ​ឆាំង គ្រប់មា​ត់សុទ្ធ​តែថា គោរ​ព​​​ច្បា​ប់ និង​ចង់បា​ននីតិ​រដ្ឋ តែ​ទង្វើរ​បស់ពួ​កគេ​គឺផ្ទុយគ្នាស្រ​ឡះជា​ទង្វើ​ល្មើស​ច្បាប់ អង្គុ​យ​​​​លើច្បា​ប់បំពុល​សាធា​រណម​តិ បំភ្លៃ​ការពិត​និង​ល្បិចកិច្ច​កលគ្រ​ប់ស្នៀត​ដើម្បីម​ហិច្ឆិតា​អំណាច តែប៉ុណ្ណោះ​ដោយ​ពុំខ្វល់​ពីសុខទុក្ខ និង​អាយុ​ជីវិតរបស់​ប្រជា​ពលរដ្ឋ​ឡើយ៕​




No comments:

Post a Comment