Friday, June 03, 2016

ទស្សនៈ៖គ្មានលោកកឹម សុខា និងលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោត មិនល្អ មែនឬទេ?

គ​ណបក្ស​សង្គ្រោះ​ជាតិដែ​លដឹ​ងថា ជាគ​ណបក្ស​​នយោ​បាយមួ​យ​ដែ​លមា​ន​និន្នា​ការ​ប្រ​ឆាំង​រា​ជ​​​រដ្ឋា​ភិបាល​​​ស្របច្បាប់​រហូតមក ដែលមា​នលោ​កសម    រង្ស៊ី និង​លោក កឹម សុខា ជាប្រ​ធាន និងជា​ប្រធានស្តី​ទីរបស់គ​ណបក្ស​នេះដែ​លអ្នកទាំ​ងពីរនេះ​កំពុង​តែជាប់​ពាក់ព័​ន្ធក្នុងប​ទល្មើសរៀង​ៗខ្លួន និងកំ​ពុងតែប្រ​ឈ​មមុខ នឹងនី​តិវីធីច្បា​ប់។ ជានិ​ច្ចកា​លលោ​កសម    រង្ស៊ី​ និង​លោ​ក កឹម ​សុខា​គឺជា​អ្នកបង្ក​ឱ្យមា​នភាព​អនា​ធិប​តេយ្យ និង​អស្ថិរភា​ពសង្គ​ម បង្កើ​តជាភា​ពវឹកវរ រញ៉េរញ៉ៃ​បំភ្លៃ បំ​ភ័ន្ដ បំពុល ញុះ​ញង់ ដុត​កំហឹង និង​ការរំខា​ន​ផ្សេង​ទៀត​ទៅ​ដល់​កា​ររស់នៅ​​ប្រចាំថ្ងៃ​​របស់​​ប្រជា​ពល​រដ្ឋ​។
គ្មានលោ​កកឹម សុខា និង​លោក សម រង្ស៊ី ចូល​រួមក្នុង​ការបោះ​ឆ្នោត គឺវា​មិនល្អ​មើល ឬ ល្អ​ស៊ី មែន​ឬទេ?

ថ្នាក់​ដឹកនាំគណបក្ស​ប្រឆាំ​ងធ្លា​ប់អះ​អាងថា គណ​បក្សស​ង្គ្រោះជាតិ គឺដឹកនាំ​ជាប្រ​ព័ន្ធ មាន​រច​នា​សម្ព័ន្ធ​​​​ដឹកនាំ​ច្បាស់​លាស់ និ​ងក្បា​លម៉ា​ស៊ីនត្រឹ​មត្រូវ ដូច្នេះ​ទោះអ​ត់មាន​គាត់​ពីរនាក់​ហ្នឹង ក៏​គណប​ក្សស​ង្គ្រោះ​ជាតិ នៅ​តែអាចដំ​ណើ​រការ និងធ្វើ​ការបំរើប្រ​ជាព​លរដ្ឋទៅ​បានដែរ ព្រោះ​មាន​​ថ្នាក់​​​​ដឹកនាំ​ និងយុវ​ជនជា​ច្រើន​ទៀតដែ​ររង់ចំ​បន្ត​វេន ដូច្នេះ​ហេតុ​អ្វីពេលនេះ​លោក សម រ​ង្ស៊ី និង​លោ​ក កឹម សុខា មិន​អនុវត្តតា​មការលើ​កឡើងរ​បស់ខ្លួន​ទៅវិញ ហេតុ​អ្វី​ក៏ចាំបា​ច់​ធ្វើ​ស្លន់​​ស្លោ​  ស្រែ​ករកបរទេ​សម​កជួយ ក្រែង​មានលោ​កសម រង្ស៊ី និ​ងលោ​កកឹម សុខា រាប់រ​យ​​នា​ក់​​​ទៀត ចាំដឹ​កនាំ ហេតុអ្វី​មិនអោយពួក​គេដឹក​នាំទៅ ចាំបាច់​សុំអន្តរា​គមន៍​ធ្វើអ្វី? ដូច្នេះ​​ទោះ​បី​ជា​គ្មាន​​លោក​កឹម សុខា និង សម រង្ស៊ី ចូលរួម ក្នុងកា​របោះ​ឆ្នោ​តក៏​ដំណើ​រការ​នៃ​ការបោះ​​ឆ្នោត​ប្រព្រឹត្តិ​​ទៅ​ជា​​ប្រក្រតី​ដែរ៕


No comments:

Post a Comment