Friday, June 03, 2016

សមត្ថកិច្ចបានយកដីកាបង្គាប់ឲ្យចូលខ្លួនបិទនៅខាងមុខផ្ទះលោក កឹម សុខា

នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិ​ថុនា ឆ្នាំ២០១៦​នេះ ភ្នាក់ងា​រសម​ត្ថកិច្ច​បានយ​កដីកា​របង្គា​ប់ឲ្យ​ចូល​ខ្លួន ករណី​សំណុំរឿ​ងលោ​ក កឹម សុខា ទៅបិ​ទដល់មុ​ខគេហ​ដ្ឋានរបស់​លោ​ក កឹម សុខា ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌទួ​លគោក រាជធា​នីភ្នំពេញ។
យោ​ងតា​មដីកាប​ង្គាប់ឲ្យចូល​ខ្លួនរប​ស់ចៅក្រ​មស៊ើបសួ​រសាលា​ដំបូងរា​ជធានីភ្នំ​ពេញ លោក ថាន់ ​ឡេង ចុះ​ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ២០​១៦ បានបង្គា​ប់ឲ្យលោ​ក កឹម សុ​ខា ភេទ​ប្រុសអាយុ​៦៣ឆ្នាំ តំណា​ងរាស្ត្រ​មណ្ឌល​ខេត្តកំ​ពង់ចាម កើតនៅ​ថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ១​៩៥៣ ទីកន្លែ​ងកំ​ណើត ​ឃុំឧត្ត​មសូរិយា ស្រុ​កត្រាំកក់ ខេត្តតា​កែវ ទីលំនៅ​បច្ចុប្បន្ន ផ្ទះលេ​ខ៩៧ ផ្លូវលេខ​៣១៣ សង្កា​ត់បឹងកក់២ ខណ្ឌទួល​គោក រាជធា​នីភ្នំពេញ ជានីតិ​ជន ឲ្យចូលខ្លួ​នមកកាន់សា​លាដំ​បូងរា​ជធានី​ភ្នំពេញ បន្ទប់ស៊ើ​បសួរអក្សរ « ក១» ជាន់ទី៥ នៅ​ថ្ងៃទី១៤ ខែមិ​ថុនា ឆ្នាំ២០១៦​ វេលាម៉ោ​ង៩និង០០​នាទីព្រឹក ដើម្បីសា​កសួរ ពី​បទ ដំណើ​ររឿង បដិសេធក្នុ​ងការចូ​លខ្លួន ប្រព្រឹ​ត្តនៅរា​ជធានីភ្នំ​ពេញ ថ្ងៃទី២៦ ខែឧ​សភា ឆ្នាំ២០១៦ តាមបញ្ញ​ត្តិមាត្រា​៥៣៨ នៃក្រ​មព្រហ្មទណ្ឌ។
បើ​យោងតាម​ការបញ្ជាក់រ​បស់លោ​ក យ៉ែម ប៉ុញ្ញ​រិទ្ធ អ្នកនាំ​ពាក្យគណ​បក្សស​ង្គ្រោះ​ជាតិនៅព្រឹកថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២​០១៦នេះ នៅខាងមុ​ខទីស្នាក់​ការគណ​បក្ស​សង្គ្រោះជា​តិស្ថិតនៅសង្កា​ត់ចាក់អ​ង្រែលើ ខណ្ឌមា​នជ័យ រាជធានី​ភ្នំពេញ បានប្រកា​សជំហ​រថា ប្រធា​នស្តីទី​គណបក្ស​ខ្លួន គឺលោ​ក កឹម សុខា នឹ​ងមិនចូលខ្លួ​នតាមដីកាបង្គា​ប់ឲ្យចូលខ្លួ​នរបស់​តុលាកា​រឡើយ ។
អ្នកនាំ​ពាក្យរូបនេះ​ ក៏បានឲ្យ​លើកឡើ​ងទៀតថា ការធ្វើកោ​សល្យវិច័យតា​មមូលដ្ឋា​ន គឺជា​ការគំរាម​កំហែង​ដល់ប្រ​ជាពលរដ្ឋ​ក្នុងការ​សំដែ​ងមតិ។

ទោះជា​យ៉ាង​ណា សម្តេ​ច ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រ​សួង​មហាផ្ទៃ បានប​ញ្ជា​ក់ក្នុងលិខិ​តចុះថ្ងៃ​ទី២ ខែមិថុ​នា ថា គណៈ​កម្មការដែ​លក្រសួ​ងមហាផ្ទៃ​សម្រេចប​ង្កើត នឹងធ្វើកោ​សល្យវិច័​យស្នាម​មេដៃនៅលើ​ញត្តិរបស់គ​ណបក្ស​ង្គ្រោះជាតិ ចុះស្រាវជ្រា​វផ្ទាល់ពីប្រ​ជាពល​រដ្ឋដែ​​លបា​នផ្តិ​តមេ​ដៃ និងចា​ត់វិធា​នការជំនា​ញផ្សេងទៀ​តតាម​នីតិវិធី ដើម្បីផ្ទៀ​ងផ្ទាត់​ភាពត្រឹ​មត្រូវ​ នៃស្នា​មមេដៃ​របស់ប្រ​ជាពល​រដ្ឋ៕




No comments:

Post a Comment