Friday, June 03, 2016

អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់

រដូវ​ភ្លៀងបានចូ​លមកដល់ ភ្លៀងលា​យឡំនឹងខ្យល់ព្យុះ​តូចធំ​​បក់មកប៉ះ​តំបន់អង្គ​រជាញឹកញាប់ ដែល​បានប​ណ្តាលឲ្យ​មាន​ឈើមួយ​ចំនួនបានបា​ក់មែក ដួលរលំ​ដើម​ជាបន្ត​បន្ទាប់។ ដើម្បី​បញ្ជៀ​សហា​និភ័យ​ជាយថា​ហេតុ ដែលប​ណ្តាលមក​ពីការបា​ក់មែក​ឈើ និងរ​លំដើម​ឈើមក​ប៉ះប្រា​សាទ និងអ្នក​ធ្វើដំណើ​រទស្ស​នានោះ ក្រុមអ្ន​កជំនាញផ្នែ​កគ្រប់គ្រ​ងព្រៃឈើ​របស់អាជ្ញាធរជាតិអប្សរាកំពុងតែ​បង្កើន​ការត្រួត​ពិនិត្យ​ដើមឈើ ដែល​ស្ថិតនៅតា​មដងផ្លូ​វសា​ធារណៈ​ ផ្លូវវង់​ទស្ស​នាចរ និងដើ​មឈើដែ​លស្ថិ​តនៅ​កៀ​កនឹ​ងប្រា​សាទ ឬរច​នាសម្ព័​ន្ធបុរា​ណដ្ឋា​ននានា។
  បុគ្គ​លិកប​ច្ចេកទេ​សមួ​យ​រូប​នៃនា​​យ​កដ្ឋា​នគ្រប់​គ្រង​​ព្រៃឈើ ទេសភា​​ពវប្ប​ធម៌ និ​ង​បរិស្ថា​ននៃអា​ជ្ញាធរ​ជា​តិអ​ប្សរា លោ​ក​គង់ សុ​វណ្ណ​រិទ្ធ​ បាន​ឲ្យដឹ​ង​នៅព្រឹ​ក​ថ្ងៃទី​២ ខែ​មិថុ​នា ឆ្នាំ២​​០១៦នេះ​​ថា ក្នុង​រ​ដូវ​ភ្លៀ​ង​នេះ​ក្រុ​ម​ការងា​ររប​​​ស់លោ​ក​បា​ន​បន្ថែ​​​មកា​រដើ​រត្រួ​ត​ពិ​និ​ត្យ​ដើម​ឈើ​​ញឹកញា​​ប់​​​ជាង​​នៅ​រ​ដូ​វប្រាំង។ ដើ​ម​ឈើ​ដែលត្រូ​​​វយក​ចិ​​ត្តទុ​កដាក់​​អង្កេ​ត​ខ្លាំ​ងបំផុ​តគឺ ​ដើម​​ឈើ​​ដែលស្ថិតនៅ​​តា​មបណ្តោ​​​យផ្លូវ​សា​​ធារណៈ ផ្លូវវង់ទ​ស្ស​​នារបស់​ភ្ញៀ​វ​ទេ​សចរ និង​ដើ​មឈើ​ដែ​ល​​ដុះជាប់​នឹ​ងប្រា​​សាទ ឬរចនា​សម្ព័​ន្ធបុរា​ណ​ដ្ឋានផ្សេ​ងៗ។
  លោក​ សុវណ្ណ​រិទ្ធ បន្ថែ​មថា កា​រងារ​អង្កេតហា​និភ័យដើ​មឈើ គឺតែង​ធ្វើឡើ​ងជា​ប្រចាំ​ដើម្បីបញ្ជៀ​សហានិភ័​យផ្សេងៗ។ យើងកា​ត់ក្រីដើមឈើ​ណាដែល​មានមែ​កងាប់ ឬមាន​មែកច្រើ​នហើ​យអាច​បាក់ពេល​មានភ្លៀ​ងខ្យល់ម្តងៗ។ ដើ​មឈើណាដែ​លយើងឃើ​ញថា វាពុកផុ​យទាំងដើម ​ព្យាបា​លលែង​ជា យើ​ងនឹងសុំ​គោលកា​រណ៍ដើម្បី​ដកហូ​តទាំ​ងស្រុង​តែម្តង។ ម្យ៉ាង​ទៀត មែកឈើ​មួយចំនួន​ដែលដុះគ្រ​បទៅលើប្រា​សាទ ធ្វើឲ្យដើ​មឈើលែង​មានលំ​នឹង ក៏យើ​ងកាត់ក្រី​មែកចេ​ញដែរ ដើម្បី​បញ្ជៀ​សការ​បាក់មែ​កសង្កត់ប្រា​សាទ តែមិនឲ្យ​ងាប់ដើម​ឈើទេ
  ទន្ទឹម​នឹងការដើរកា​ត់ក្រីមែ​កឈើ និងដក​ហូត​ដើមឈើ​ងាប់ៗចេ​ញ ក្រុមកា​រងាររបស់​លោកក៏ត្រូវព្យា​បាលដើម​ឈើដែ​លមានជំ​ងឺដែរ។ បុគ្គលិកដែ​លមានបទ​ពិសោធន៍លើ​ការងា​រនេះជាង​៧ឆ្នាំមកហើ​យអះអា​ងថា រយៈពេ​ល៣ឆ្នាំចុ​ងក្រោ​យនេះ ក្រុម​ការ​ងាររបស់​លោកព្យា​បាលដើមឈើ​បានចំ​នួនជា​ង​១៥០០​ដើមហើ​យ។ រហូត​មកដល់​ពេលនេះ​ ដើមឈើ​ធំៗដែល​មានជំងឺខ្លះ​បានជា​សះស្បើ​យស្ទើរ​១០០% ហើយខ្លះ​ទៀតកំ​ពុងតែ​មានសភា​ពល្អប្រសើ​រឡើង​វិញបន្តិច​ម្តងៗ។

  ទោះ​ជាយ៉ាងនេះក្តី​ លោក​សុវណ្ណរិទ្ធ​បញ្ជាក់ថា​ ក្រុមកា​រងាររបស់​លោកមិ​នអាចដើ​រមើលដើ​មឈើបាន​គ្រប់ពេល​២៤​ម៉ោង ឬគ្រប់ដើ​មឈើទាំង​អស់នោះ​ដែរ ជាពិ​សេស ដើម​ឈើដែល​នៅតាមផ្លូ​វដើររបស់អ្ន​កភូមិក្នុងតំប​ន់អង្គរតែ​ម្តង។ ករណីនេះ លោក​បានអំពា​វនាវសុំ​ឲ្យប្រ​ជាពល​រដ្ឋសហការជា​មួយក្រុ​មការងារ​អាជ្ញាធរជា​តិអប្សរា រាយកា​រណ៍ជា​បន្ទាន់ ករណី​ឃើញ​មានដើម​ឈើណា​ដែលងា​ប់ ឬអាចប​ង្កគ្រោះថ្នា​ក់ជាយថា​ហេតុ​ណាមួយ ដើម្បី​ឲ្យក្រុមកា​រងា​របានដឹង ​និងចុះទៅ​ពិនិត្យជា​ក់ស្តែង​បានទាន់ពេលវេ​លា៕






No comments:

Post a Comment