Friday, June 15, 2018

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់​ ជំរុញដល់ក្រុមការ​ងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់បន្តពង្រឹងសកម្មភាពការងារស្នូលរបស់ខ្លួន

សៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានជំរុញដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក បង្កើនការពង្រឹងពង្រីកសកម្មភាពការងារស្នូលរបស់ខ្លួន បន្តរក្សាឱ្យបាននូវប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា ដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ។​ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះជួយមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តសៀមរាប ដែលធ្វើឡើងនៅទីស្នាក់ការគណបក្ស​ប្រជាជនខេត្ត។
លោក ទៀ បាញ់ ក៏បានលើកឡើងផងដែរនូវគោល​ការណ៍​របស់គណបក្សប្រជាជនកម្ពុជាដើមី្បទុកជាត្រីវិស័យចង្អុលបង្ហាញដល់ក្រុមការងារគ្រប់ថ្នាក់យកទៅអនុវត្ត ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និង បានក្រើនរំលឹកដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រង-កសាងបន្ថែមកម្លាំងសកម្មជនប្រកបដោយសមត្ថភាព ពង្រឹងនិងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និង ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោក ទៀ បាញ់ ក៏បានបញ្ជាក់ថា ការអនុវត្តភារកិច្ច តួនា​ទីរបស់ខ្លួន មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និរន្តរភាព ក្នុងការគ្រប់​គ្រងរដ្ឋបាលឃុំ សង្កាត់ និង ការអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវា និង ការដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ហើយបញ្ហាប្រឈមនានាដែលនៅសេស​សល់ពីមុនមក ត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិនៃច្បាប់ឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោក ទៀ បាញ់ ក៏បានជំរុញផងដែរ ដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តនូវប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា រួមគ្នាជួយដោះស្រាយរាល់ទុក្ខលំបាក និង សំណូមពររបស់ប្រជាពលរដ្ឋ។
លោក ទៀ បាញ់ ក៏បានធ្វើការជំរុញដល់អាជ្ញាធរ សមត្ថ កិច្ចគ្រប់ ក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងឱកាសដែលគ្រប់គណបក្សនយោបាយ ធ្វើការឃោសនារកសម្លេងគាំទ្រគណបក្សខ្លួន និង នៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ដើមី្បកុំឲ្យមានកើតនូវអំពើហិង្សាសំខាន់លើសុវត្ថិភាពចរាចរណ៍ក្នុងពេលដែលពួកគាត់អញ្ជើញទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងការធានាសុវត្ថិភាពដល់ពួកគាត់ផងដែរ។ លោក ទៀ បាញ់ ក៏ធ្វើការថ្លែងអំណរគុណលោក លោកស្រី ដែលបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ក្នុងការគាំទ្ររាល់សកម្មភាព នៃការអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានភូមិ ឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើការក្រើនរំលឹកដល់គ្រប់ក្រុង ស្រុក ត្រូវធ្វើការណែនាំដល់គ្រប់គណបក្សឃុំ សង្កាត់ ធ្វើការគ្រប់គ្រង និង ពង្រឹងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខ និង ត្រូវបន្តការអនុវត្តនូវតួនាទី ភារកិច្ច ដើមី្បធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព។

ក្នុងឱកាសនោះដែរក៏មានការប្រគល់លិខិតថ្លែង អំណរគុណដល់ អស់លោក លោកស្រី ដែលបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ក្នុងការគាំទ្ររាល់សកម្មភាពនៃការអភិវឌ្ឍន៍ ៕










No comments:

Post a Comment