Friday, June 15, 2018

ខេត្តកំពង់ឆ្នាំង រៀបចំទិវាបរិស្ថានជាតិ​ និងបរិស្ថាន​ពិភពលោក​ ក្រោមប្រធានបទ​ «រួមគ្នាដើម្បី​បំបាត់ការ​បំពុលដោយប្លាស្ទិក» ​

កំពង់ឆ្នាំ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ទីរបរិស្ថាន សហការណ៍ជាមួយអង្គការ ទស្សនៈពិភពលោកប្រចាំស្រុកបរិបូណ៌ បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «រួមគ្នាដើម្បីបំបាត់ការបំពុលដោយប្លាស្ទិក» នៅសាលាបឋមសិក្សាផ្សារ ស្រុកបរិបូណ៌ ក្រោមអធិបតីភាព លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត ក៏បានមានអំពាវនាវឱ្យមន្ទីរមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ត្រូវផ្សព្វផ្សាយពីគោលនយោបាយនានាពាក់ព័ន្ធនឹងបរិស្ថាន អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកកែលំអរសោភ័ណភាព អនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកស្រីថ្លែងបញ្ជាក់ថា ទីណាគ្មានថង់ប្លាស្ទីក គ្មានសម្រាម និងមានអនាម័យល្អ ទីនោះគឺប្រកបដោយផាសុខភាព បញ្ចៀសបាននូវជម្ងឺឆ្លងផ្សេងៗ និងមានសុខភាពល្អ។
បន្ថែមពីនោះ លោកស្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញដែលបានចំណាយពេលដ៏មានតម្លៃចូលរួមទិវាបរិស្ថានជាតិ និងពិភពលោកនាថ្ងៃនេះ ។ លើសពីនោះ លោកស្រី ប៉ាល់ យឿន រួមនឹងអាជ្ញាធរ មន្ទីរមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើយុទ្ធនាការរើសថង់ប្លាស្ទីកតាមដងផ្លូវផងដែរ៕




No comments:

Post a Comment