Friday, June 15, 2018

ប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសថៃប្រចាំកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បត៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតជូន លោក បញ្ញារ៉ាក់ ភូនសាប់ ( Panyarak Poolthup ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាស ដែលលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក សាយ ឈុំ បានថ្លែងជឿជាក់ថា ឯកអគ្គរាជទូតថៃថ្មី នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំង២ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោកបានបន្តថា ព្រឹទ្ធសភា ក្រសួង ស្ថាប័នានា និងរូបលោកផ្ទាល់ បានត្រៀមខ្លួនរួមសហការជិតស្និទ្ធ ជាមួយ ស្ថានទូតថៃ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំង២ ក៏ដូចជាស្ថាប័ននីតិប្បញ្ញតិ្តទាំង២ផងដែរ។

ប្រធានព្រឹទ្ធសភា ក៏បានប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូត និងសហការីមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមជាមួយប្រទេសកម្ពុជា៕





No comments:

Post a Comment