លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលដែលលោកកាន់អំណាច មិនអនុញ្ញាតិឱ្យមានរដ្ឋប្រហារកើតឡើងនោះទេ។ លោកថ្លែងដូចនេះក្នុងក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ផងដែរថា សេនាប្រមុខ លន់ នុល ដោយមានសហរដ្ឋអាមេរិកជាបង្អែកគាំទ្រពីក្រោយ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបន្ទាប់មកនាំកម្ពុជាធ្លាក់ចូលរបបវាលពិឃាត ប៉ុល ពត ដោយត្រង់ចំណុចនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់ថា «រដ្ឋប្រហារនេះ វាក៏បានបំផ្លិចបំផ្លាញកម្ពុជាតាមរយៈរដ្ឋប្រហារ ១៨ មិនា ឆ្នាំ១៩៧០ ដែលទីចុងបំផុតកងទ័ពដែលបង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ ត្រូវបង្វិលចុងកាណុង ដើម្បីទម្លាក់សម្តេចព្រះនរោត្តម សីហនុ ទៅវិញ»។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៣ កន្លងទៅអតីតគណបក្សសង្គ្រោះជាតិដែលបានរំលាយ គឺមានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមប្រទេសស៊ែប៊ី ប៉ុន្តែការផ្តួលរំលំនេះបរាជ័យ នេះបើតាមសម្តីលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់នៅប្រទេសអូស្ត្រាលី៕
No comments:
Post a Comment