Thursday, January 24, 2019

កងទ័ពត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កងទ័ពត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ​ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ចំណុចនេះជាចំណុចដែលគ្រប់អង្គភាព មិនថាកងកម្លាំងប្រដាប់អាវុធ ក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទនោះទេ តែកងកម្លាំងដទៃទៀតដូចជា កងនគរបាល ក៏ត្រូវតែចូលរួមគាំទ្រដល់អង្គភាពប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំ​ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈការប្រមូលឱ្យបានថវិកាជាតិ នោះហើយដែលយើងបានយកមកបង្កើនប្រាក់បៀវត្សដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់បៀវត្ស ប្រាក់របបនានាត្រូវបង្កើនឡើងជាប្រចាំ ជាក់ស្តែង បច្ចុប្បន្ននេះ យើងមិនខ្វះសាច់ប្រាក់ដើម្បីបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ​ និងកងកម្លាំងប្រដាប់អាវុធ ដូចកាលពីទសវត្ស៩០ ឬដើមសហវត្សនោះទេ ឥឡូវនេះយើងមានលទ្ធភាពក្នុងការបើកប្រាក់បៀវត្ស ក្នុងពេលពីរសប្តាហ៍ម្តងផងដែរ៕





No comments:

Post a Comment