Thursday, January 24, 2019

កម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា, សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន !

ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការចុះត្រជាក់លើកទី២ នៅកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ ដល់ ២៨ ខែមករា ឆ្នាំ២០១៩។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅរង្វន់១៧អង្សាសេ។ បណ្តារាជធានី ខេត្តផ្សេងទៀត សីតុណ្ណភាពអប្បបរមា និងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២ អង្សាសេ លើកលែងតែបណ្តាខេត្ត​តំបន់មាត់សមុទ្រ ដែលសតុណ្ហភាពមិនចុះត្រជាក់ទេ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើង​នៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ ៕


No comments:

Post a Comment