Friday, April 17, 2020

កម្ពុជា បន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិកចូលក្នុងប្រទេសដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ពីខាងក្រៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។
នៅក្នុងលិខិតក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅប្រទេស ៦ខាងលើនេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនឱ្យជនបរទេស ដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

No comments:

Post a Comment