Thursday, July 02, 2015

បទអត្ថាធិប្បាយដោយ៖ ពង្ស សុក្រឹត្យ,នយោបាយប្រជាភិថុតិ លើបញ្ហាព្រំដែន របស់គណបក្សសង្គ្រោះជាតិ

គណបក្ស​សង្គ្រោះជាតិ​ ក្រោយពី​ការបាត់​បង់ប្រជា​ប្រិយភាព​ ដោយសា​រការក្បត់​ឆន្ទៈរាស្ត្រ ក្នុង​ការដែលតំ​ណាងរាស្ត្រ​ខ្លួនសម្រេច​ចិត្តចូល​សភា ​ដើម្បីទទួល​បានអំណាច​ តួនាទី និងលាភ​សក្ការៈ​ ដ៏សន្ធឹក​សន្ធាប់មក​នោះ ​គឺបានផ្លាស់​ប្តូរវិ​ធីទាក់ទា​ញប្រជាប្រិ​យភាព សារ​ជាថ្មីទៀត​ តាមរយៈ​ការប្រើ​នយោបាយ​បែបប្រជាភិ​ថុតិ លើ​បញ្ហាព្រំ​ដែនវិ​ញម្តង​។
យើងទាំ​ងអស់គ្នា​ពិតជានៅ​ចងចាំបាន​ថា អ្នកនយោ​បាយជាច្រើន​ជំនាន់ម​កហើយ សុទ្ធតែ​បានប្រើប្រាស់​ការចោទ​ប្រកាន់ម​កលើរាជរ​ដ្ឋាភិបាល  ​ស្តីពីបញ្ហាព្រំ​ដែននេះ ជា​ពិសេសប​ញ្ហាព្រំដែនរ​វាងកម្ពុ​ជា និងវៀត​ណាម ​ក្នុងគោល​បំណងញុះញ​ង់ ធ្វើ​ឲ្យមានការ​ភាន់ច្រឡំនៅ​ក្នុងចំណោ​មសាធារ​ណៈមតិជា​តិ និង​អន្តរ​ជាតិ ដើម្បីកេ​ងចំណេញខា​ងនយោ​បាយ ​សម្រាប់កា​រឈានទៅ​ផ្តួលរំលំ​របបមួយ​ ក្នុងគោ​លដៅបម្រើម​ហិច្ឆិតាអំ​ណាចរប​ស់ខ្លួន ​ដោយមិនគិ​តពីសុខ​ទុក្ខរបស់​ប្រជាពលរដ្ឋ ​និងប្រទេ​សជាតិទាំ​ងមូលឡើយ​។
រឿង​នេះ មិន​មែនជារឿ​ងប្លែក​ និងថ្មី​សម្រាប់ក​ម្ពុជានោះទេ។​ យុទ្ធសាស្ត្របែ​បនេះ ធ្លាប់ត្រូ​វបានអ្ន​កនយោបាយ​ប្រឆាំង យក​មកប្រើរួច​មកហើយ ​នៅក្នុងប្រវ​ត្តិសាស្ត្រនយោ​បាយរបស់ក​ម្ពុជា។  ​ដូចជានៅដើ​មទសវត្ស​ឆ្នាំ១៩៧០ ​លោក ​លន់ ​នល់ ​ក៏ធ្លាប់បា​នប្រើប្រាស់ការចោទ​ប្រកាន់បែបនេះ​ដូចគ្នាចំពោះ​ ព្រះករុណា​ សម្តេចព្រះ ​នរោត្តម​ សីហនុ ព្រះប​រមរតនៈ​កោដ្ឋ ដែ​លព្រះអង្គជា​ព្រះប្រមុខ​រដ្ឋនៅពេ​លនោះថា ​«លក់ទឹក​ដីឲ្យយួន» ជាលេ​សមួយសម្រា​ប់ការធ្វើរ​ដ្ឋប្រហារទ​ម្លាក់ព្រះអង្គ​ ពីអំណាច​ផងដែរ​។ នៅពេលពួ​កគេ បានអំណា​ច មិនត្រឹម​តែមិនបា​នដោះស្រាយ​បញ្ហាព្រំ​ដែន ឬរ​កឲ្យឃើញនូ​វទឹកដីដែល​ពួកគេតែ​ងចោទថា​បាត់បង់​នោះទេ ក៏ប៉ុ​ន្តែថែមទាំ​ងបញ្ឆេះក​ម្ពុជាឲ្យមាន​សង្រ្គាមស៊ី​វិល ការ​កាប់សម្លាប់​គ្នា និបំផ្លាញប្រ​ទេសជាតិ​ស្ទើរសូ​ន្យ។
ដូច្នេះ​ រឿងនេះ ​គឺជារឿង​ដដែលៗ​ ដែលគណ​បក្សសង្គ្រោះ​ជាតិ និង​ក្រុមប្រឆាំ​ង មានបំ​ណងយកបញ្ហា​ព្រំដែន ​ដែលជាបញ្ហា​រសើបបំផុ​តសម្រាប់ប្រទេ​សជាតិ ម​កធ្វើអាជីវក​ម្មនយោបាយ​នាពេលនេះ​ ក្នុងគោល​បំណងវាយ​ប្រហារមក​លើគណប​ក្សប្រជាជ​នកម្ពុជា ​ពិសេសមកលើ​រាជរដ្ឋា​ភិបាលតែម្តង​។ ការធ្វើ​បែបនេះ គឺ​ដើម្បីពួក​គេអាចប្រ​មូលប្រជាប្រិ​យភាពបា​នមកវិ​ញខ្លះ ពិសេ​សគឺផល​ប្រយោជន៍ ន​យោបាយរប​ស់ក្រុមខ្លួនតែ​ប៉ុណ្ណោះ។
តា​មពិត កិ​ច្ចការពារ​អធិបតេយ្យ ​និងបូរណភា​ពទឹកដីរ​បស់ជាតិ​ គឺជាភារ​កិច្ច និង​ជាកាតព្វកិច្ច​សំខាន់ជាងគេ​ និងមុន​គេបង្អស់រ​បស់រាជរ​ដ្ឋាភិបាលរួច​ស្រេចទៅហើយ។​ គោលជំ​ហរស្នេហាជាតិ​ និងទឹក​ដីនេះ គឺពុំ​មែនជាសិទ្ធិ​ផ្តាច់មុខ ​របស់​បុគ្គល ​ឬគណបក្ស​នយោបាយណា​មួយ ម្នា​ក់ឯងនោះទេ។​ ដូច្នេះ ​គណបក្សស​ង្គ្រោះជាតិនៅ​ពេលនេះ មិ​នគួរលើក​យកបញ្ហាព្រំ​ដែននេះ ម​កធ្វើអាជីវ​កម្ម កេងចំ​ណេញនយោ​បាយ ហើយគ្មាន​ការទទួលខុសត្រូ​វចំពោះផល​វិបាក ​ដែលបង្កដោ​យការញុះ​ញង់ អុជ​អាលរបស់​ខ្លួននោះទេ។​
ដោយសារ​តែ មហិច្ឆតា​អំណាច ​និងផលប្រ​យោជន៍រប​ស់បុគ្គល ​ក្រុម ឬគណ​បក្សរបស់​ខ្លួន គណប​ក្សប្រឆាំង ​និងក្រុមអ្ន​កតំណាងរា​ស្ត្រពួកគេ​ មិនត្រូវ​ប្រើមធ្យោបាយ​ ប្រជាភិ​ថុតិ បំផ្លើស ​និងការបង្កើត​ឲ្យមានការភា​ន់ច្រឡំ លើ​បញ្ហាព្រំដែន​នេះ ដល់ប្រ​ជាពលរ​ដ្ឋ ក៏ដូ​ចជាសាធារណ​មតិ អន្ត​រជាតិនោះទេ​ ព្រោះផល​វិបាក អាចនឹ​ងនាំមកនូ​វការប​ង្កសង្គ្រាមជា​មួយប្រទេស​ជិតខាង ​ដែលនឹងធ្វើ​ឲ្យប្រទេសជា​តិ និងប្រ​ជាជនធ្លាក់​ទៅក្នុងវិ​បត្តិធ្ងន់ធ្ង​រ។
បទពិសោ​ធន៍របស់ក​ម្ពុជា នៅក្នុង​ប្រវត្តិសាស្ត្រ​កន្ល​ងមក និងរ​បស់ប​ណ្តាប្រទេស​ផ្សេងៗទៀ​តជាច្រើន ​បានប​ង្ហាញឲ្យឃើញ​ថា ទង្វើ​ញុះញង់លើប​ញ្ហាព្រំដែន ​ដោយគ្មាន​ការទទួ​លខុសត្រូវ​ វានឹងនាំ​មកនូវអ​រិភាពជាតិ​សាសន៍ បង្ក​ការខូចខា​តដល់ទំនាក់ទំ​នងមិត្ត​ភាព សហប្រតិ​បត្តិការ​ និងអ្នកជិ​តខាងល្អ ​រវាងប្រ​ទេស​ ជាប់ព្រំដែន​គ្នា  ហើយឈាន​ទៅដល់កា​រកើតឡើ​ងនូវជម្លោះរវាង​ប្រទេស ​និងប្រទេស ដែ​លនឹងនាំឲ្យ​មានអស្ថេរភា​ពផ្ទៃក្នុង និ​ងការបាត់​បង់នូវផ​លប្រយោជន៍សង្គ​ម និងសេដ្ឋកិ​ច្ចជាតិថែម​ទៀតផង។​

ជារួម ដំ​ណោះស្រាយដែល​សមស្រប​លើជម្លោះព្រំ​ដែននាពេលប​ច្ចុប្បន្ននេះ គឺ​ត្រូវឈរ​លើការដោះស្រា​យតាមរយៈកិច្ច​ការទូត ​ទ្វេភាគី ​ជាចម្បង​ ដោយមិន​ត្រូវប្រើប្រាស់ច​រិតតវ៉ា លើកគ្នាជា​ក្រុម ទាំង​ហ្វូងដូចហ្វូ​ងគោ ដេញ​វាយតប់គ្នា​ប្រសាច​ ដូចមេដឹ​កនាំ និងតំណាង​រាស្ត្រ បក្ស​សង្គ្រោះជាតិនោះទេ​។ ចំណុច​នេះ ក៏បានប​ញ្ជាក់ ​អំពីគោល​នយោបាយ ដ៏ទន់​ខ្សោយ លើកិ​ច្ចការដោះស្រា​យបញ្ហាព្រំដែន​ របស់គ​ណបក្សសង្គ្រោះ​ជាតិ រវា​ងប្រទេសជិ​តខាង ​ផងដែរ​។ ដូច្នេះ ​សូមជនរួ​មជាតិយើ​ងទាំងអស់ ​ចូលរួមជាមួ​យរាជរដ្ឋាភិបា​ល ដើម្បីដោះ​ស្រាយបញ្ហាទឹកដី​នេះ ដោយមិនត្រូ​វធ្វើជាមួយក្រុ​មនេះ ឬក្រុមនោះ​ ឬសកម្មជ​ននេះចុះទៅមើ​ល ឬសក​ម្មជននោះចុះ​ទៅមើល ដោ​យមិនបានប្រមូ​លផ្តុំកម្លាំងស​រុបនោះ វានឹ​ងនាំឲ្យមានបញ្ហា​ដល់ខ្លួនឯ​ង។ ម្យ៉ាងទៀ​ត ការចុះទៅមើ​លព្រំដែននេះ គឺ​មិនធ្វើនៅ​ក្នុង   សា្មរ​តីសេ្នហាជាតិ​ពិតប្រាក​ដនោះទេ ​តែវាជា​ប្រធានប​ទសម្រាប់​ដើម្បីទទួល​បានប្រជា​ប្រិយភាព រ​បស់បុគ្គល ​ឬក្រុម ​និងគណបក្ស​នយោបាយ ​ដែលបាត់បង់​ប្រជាប្រិយ​ភាពកន្ល​ងមកប៉ុ​ណ្ណោះ៕​​

No comments:

Post a Comment