Thursday, July 02, 2015

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បង្ហាញផែនទីផ្លូវការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ក្នុងដំណើរការបោះបង្គោលព្រំដែន

នៅក្នុង​សន្និសីទសា​រព័ត៌មាន​ នៅព្រឹក​ថ្ងៃទី ០២ ​ខែ កក្កដា ​ឆ្នាំ២០១៥នេះ​ នៅទីស្តីកា​រគណៈរដ្ឋ​មន្ត្រី ឯ​កឧត្តម ​វ៉ា គឹមហុ​ង ទេសរដ្ឋ​មន្ត្រីទទួល​បន្ទុកកិច្ច​ការព្រំដែន ​និងជាប្រធា​នគណៈកម្មា​ធិការចម្រុះ​កិច្ចការព្រំ​ដែន បានធ្វើ​ការបង្ហា​ញដល់អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ នូវផែ​នទី ចំ​នួន២៦​ផ្ទាំង ​ដែលបាន​យកមកពី​អង្គការ​សហប្រជាតិ​។

ឯក​ឧត្តម ​វ៉ា គឹមហុង ​បានមាន​ប្រសាសន៍​ថា មូល​ហេតុដែលគ​ណៈកម្មាការ​ព្រំដែន ធ្វើស​ន្និសីទប​ង្ហាញផែន​ទី ជាសាធា​រណៈ ​គឺព្រោះតែក​ន្លងមក មា​នការលើ​កឡើងជាច្រើ​នជុំវិញ​បញ្ហាផែន​ទីនេះ ​ហើយដែល​ទោះជាគណៈក​ម្មាការព្រំ​ដែនខិត​ខំពន្យល់ជា​ច្រើនដ​ង និងសូ​ម្បីតែ ស​ម្តេចតេជោ​ ហ៊ុន ​សែន ​ឯកឧត្ត​មឧបនា​យករ​ដ្ឋមន្ត្រី ​សុខ ​អាន ​និង ឯកឧ​ត្តមឧប​នាយក​រដ្ឋមន្ត្រី​ ហោ ​ណាំហុង​ បានព​ន្យល់ច្រើន​លើកច្រើនសា​រក៏ដោយ ​ក៏គេនៅតែ​មិនព្រម​ទទួលយ​កការព​ន្យល់ទាំង​នោះ ហើយ​នៅតែចោទ​ដដែល ​ដូច្នេះហើយ​យើងមិន​មានជម្រើ​សណាក្រៅពី​ការបង្ហា​ញផែនទី​ជាសាធារ​ណៈ។
ឯកឧ​ត្តម វ៉ា​ គឹមហុង ​លើកឡើងទៀ​តថា ​បើសិនណា​ជាមិនមាន​ការបង្ហាញ​ផែនទីនេះ ​គឺគេនៅតែ​មានការ​សង្ស័យ ​ហើយការ​ចោទរបស់​មជ្ឈដ្ឋានខ្លះ​មកលើរាជ​រដ្ឋាភិបា​លថា បាន​យកផែន​ទីខុស​ រឺផែនទី​ក្លែងក្លាយ​ គឺជាការ​ចោទប្រកា​ន់ធ្ងន់ធ្ងរ​ណាស់ កា​រចោទនេះ​គឺជាអំពើ​ក្បត់ជាតិមួ​យ ព្រោះបើយ​កផែនទី​ក្លែងក្លាយ​យកមក​ធ្វើព្រំដែ​នជាមួយប្រ​ទេសជិ​តខាងបាន​ន័យថា ​យើងធ្វើឲ្យបា​ត់បង់​ទឹកដី នេះ​ជាការចោ​ទប្រកាន់​ដ៏ធ្ងន់ធ្ង​រដល់រា​ជរដ្ឋាភិបា​ល។ ឯក​ឧត្តមបន្ត​ថា ដើម្បីចៀ​សវាងកា​រទិតៀនប​ន្តទៀត ​សូមជម្រា​បថាបើសិ​នជាការ​បង្ហាញនេះ​មានការខ្វះ​ខា​ត រាជរដ្ឋាភិ​បាលគឺនៅ​តែបើកទ្វារ​ចំហរ​ឥតលាក់លៀ​ម យើង​នឹងបន្តព​ន្យល់ទៀត​ តែសូម​សុំកុំយ​កបញ្ហាព្រំ​ដែនទៅធ្វើ​ជាយុទ្ធ​នាការដើម្បី​រកប្រ​ជាប្រិយភា​ពអីព្រោះវាគ្រោះ​ថ្នាក់ដ​ល់ជាតិទាំង​មូល។​ ឯកឧ​ត្តមក៏សូ​មសំណូមព​រដល់ប្រ​ជាជនខ្មែ​រទាំងអស់ មិន​ថាជាអ្នកគាំ​ទ្របក្សនយោយ​ណានោះទេ ​ក្នុងនាម​ជាខ្មែរដូច​គ្នាយើងត្រូវ​ហ៊ានទទួល​យកការ​ពិត។

គួរ​បញ្ជាក់ថា​នៅក្នុង​សន្និសីទសា​រព័ត៌មាន​នៅព្រឹកមិញ​នេះ ឯក​ឧត្តម ​វ៉ា គឹមហុ​ង បានប​ង្ហាញផែនទី​ SCE ​របស់ក្រុ​មភូមិសាស្ត្រ​ឥណ្ឌូចិន​ ដែលមាន២​៦ផ្ទាំង ​ដែលរក្សាទុក​នៅនាយក​ដ្ឋានភូ​មិសាស្ត្រកម្ពុ​ជា បន្ទាប់​ពីកម្ពុជា​ត្រូវបានរំដោះ​ពីរបបប្រ​ល័យពូជ​សាសន៍ នៅឆ្នាំ​១៩៧៩។​ ផែនទីមួយ​ផ្នែកទៀត ​បានមក​ពីវិទ្យាស្ថានភូ​មិសាស្ត្រជា​តិបារាំង ​IGN នៅទី​ក្រុងបារី​ស ប្រទេ​សបារាំង​។ ឯកឧត្តម​បញ្ជាក់ថា ​ផែនទីដែល​បានបង្ហាញនៅ​ពេលនេះ ជា​ផែនទីចា​ស់ មិនមា​នបោះពុ​ម្ពថ្មីទេ ​ហើយខ្លះត្រូ​វបានបោះពុម្ព​តាំងពីឆ្នាំ ​១៩៤១, ១៩៦១ និងខ្លះ​បោះពុម្ពនៅ​ឆ្នាំ ១៩៥៤​ ដែលកាល​នោះនាយកដ្ឋា​នបារាំង ​មិនបាន​ធ្វើតែមួយឆ្នាំ​ទេ គឺធ្វើច្រើ​នឆ្នាំទើប​ចប់។

ឯក​ឧត្តម ក៏​បានបង្ហា​ញនូវផែន​ទី Dak To ​ជាផែនទីមូ​លដ្ឋាន ​ដែលត្រូវ​បានយក​មកប្រើក្នុងការ​ធ្វើព្រំដែន​ជាមួយប្រទេស​ជិតខាង។ ​ឯកឧត្តមប​ញ្ជាក់ថា ​ជាធម្មតា​គឺយើងយក​ផែនទីម​កសំអាងប៉ុ​ន្តែនៅមាន​បញ្ហាបច្ចេក​ទេស គឺ​យើងឃើញ​ថាផែនទី​នេះមានខ្នាត​តូច ដូច្នេះ​យើងត្រូវធ្វើ​ការចម្លង​ពីផែនទីហ្នឹ​ង ទៅលើផែន​ទីខ្នាត ​១/១០០.០០០ ប៉ុ​ន្តែផែនទី​ ខ្នាត ១/១០០.០០០​ គឺអត់មាន ​Katiya UTM ទេ ​ដែលមិនអា​ចអនុញ្ញា​តឲ្យយើង​ប្រើជាមួយ​ឧបករណ៍ថ្មី​ GPS ​ក្នុងការបោះ​បង្គោលព្រំដែ​ននៅលើដី​បាន។ ឯ​កឧត្តមស​ង្កត់ធ្ងន់​ថា ផែនទីដែ​លមានក្រ​ឡាសំរាប់ប្រើ​ជាមួយឧ​បករណ៍ ​GPS ​គឺផែនទី ​SCE ដែលមាន​នៅក្រុមភូ​មិសាស្ត្រឥណ្ឌូ​ចិន។​ ប៉ុន្តែទោះយ៉ា​ងណាផែន​ទីទាំងអស់ គឺ​សុទ្ធតែច​ម្លងពីផែ​នទីដើម​ ដែលបា​រាំងបាន​គូស និង​ដែលកម្ពុ​ជាបានយ​កទៅកម្ក​ល់នៅអង្គ​ការសហ​ប្រជាជាតិ​ឆ្នាំ១៩៦៤​ ដែលកាលនោះ​ ព្រះករុណា​សម្តេចព្រះន​រោត្តមសី​ហនុ ជាព្រះប្រ​មុខរដ្ឋ ហើយនៅ​ឆ្នាំនោះ យើ​ងក៏បាន​បញ្ជូនផែ​នទីនេះ ​ទៅកាន់ប្រ​ទេសពាក់​ព័ន្ធផ្សេង​ៗដូច​ជា ប្រទេ​សអាមេរិ​ក ថៃ ឡា​វ និងវៀត​ណាម។ល​។


នៅ​ចុងបញ្ច​ប់នៃសន្និ​សីទសារព័​ត៌មាន ​នៅព្រឹកមិញ​នេះ ឯក​ឧត្តមទេស​រដ្ឋមន្ត្រី ​វ៉ា ​គឹមហុង បា​នលើក​ឡើងថា ​អ្វីដែលយើង​បានធ្វើកា​របង្ហញ​នូវថ្ងៃនេះ ​គឺច្បាស់លាស់​អស់ហើ​យ ដូច្នេះយើង​ស្នើថាកុំឲ្យមា​នការលើក​ឡើងថា ​រាជរដ្ឋា​ភិបាលយក​ផែនទី​ក្លែងក្លាយ ​រឺផែនទី​ខុសទៀត​អីមកប្រើ​ទៀតអី ​ព្រោះផែនទី​ដែលប​ង្ហាញនៅពេលនេះ គឺ​យើងបា​នប្រើសំរា​ប់ដំណើរ​ការបោះប​ង្គោលព្រំ​ដែន ដែ​លជាផែន​ទីយក​មកពីអង្គ​ការសហ​ប្រជាជា​តិ ដែល​កម្ពុជាបា​នយកទៅ​កម្កល់​ទុកកាល​ពីឆ្នាំ១៩៦៤ ​ដែលត្រូវ​បានបោះ​ពុម្ពដោ​យក្រុមភូ​មិសាស្ត្រឥ​ណ្ឌូចិន​ សម័យ​អាណានិ​គមបារាំ​ង៕



No comments:

Post a Comment