Tuesday, August 11, 2015

បទអត្ថាធិប្បាយដោយ៖ រត្ន័ សណ្ដាប់, ក្រុមប្រឆំាង៖ មេដឹកនំាសង្រ្គោះជាតិ ពុំមែនជាជម្រើសដឹកនំាប្រទេស!

ថ្មីៗនេះ ​លោក ​ម៉ម​ សូណង់ដូ​ ប្រធានវិទ្យុ​សំបុកឃ្មុំ​ និងជាប្រធាន​គណបក្ស​សំបុកឃ្មុំ សង្គម​ប្រជាធិប​តេយ្យ ​ដែលជាគណបក្ស​ទើបបង្កើតថ្មី ​ដើម្បីចូល​រួមប្រគួត​ប្រជែងដណ្ដើម​សន្លឹក​ ឆ្នោតនៅ​ឆ្នាំ២០១៧ ​និង២០១៨​ បានរិះ​គន់ចំៗ​ លើមេដឹក​នំាសង្រ្គោះជាតិ ​ថាជា «មេដឹក​នំាមិន​ទទួលខុសត្រូវ»​។

នរណា​ក៏គេដឹងដែ​រថា ​លោក ​ម៉ម ​សូណង់ដូ ​ជាសកម្មជន​ដ៏អង់អាច​មួយរូប​ខាងក្រុម​ប្រឆំាងនឹង​រាជរដ្ឋាភិបាល​ ដែលជា​និច្ចកាលតែ​ងគំាទ្រទ​ង្វើរបស់​ក្រុមប្រឆំាង ​គឺ បក្សសង្រោ្គះ​ជាតិ ​ក្នុងការដឹក​នំាចលនា​ប្រឆំាងនឹង​រាជរដ្ឋាភិបាល ​ពិសេសប្រឆំាង​តួអង្គ សម្ដេច​ ហ៊ុន ​សែន​ តែម្ដង។ ​ឥទ្បូវនេះ ​គាត់បានថ្កោល​ជាចំហរថា ​លោក ​សម ​រង្ស៊ី ​ក្ដី លោក​ កឹម​ សុខា ក្ដី​ មិនសមធ្វើ​ជាមេដឹកនំាប​ក្សនយោបាយធំ​ទី២នៅកម្ពុជា ​និងមិនស​មធ្វើជាអ្នក​ដឹកនំាប្រទេស​នោះទ្បើយ។
ពាក្យដែល​គេបានលើកខា​ងលើ ​យើងគិតថា ​វាពុំមែនជា​រឿងប្លែកណាស់ណា​ទេ តែអ្វី​ដែលប្លែក​នោះ គឺ ​លោក ​ម៉ម​ សូណង់ដូ​ បានធ្វើការ​រិះគន់ចំៗ​ទៅលើមេដឹក​នំាកំពូលពីរ​រូបនៃបក្ស​ប្រឆំាង ​ដែលមានអា​សនៈនៅក្នុង​រដ្ឋសភាចំនួន​៥៥អាសនៈ។
រឿងរ៉ាវធំៗជាច្រើនដែលប្រជាពលរដ្ឋពិសេសអ្នកដែលបានបោះឆ្នោតគំាទ្របក្សសង្រ្គោះជាតិ​ ដែលត្រូវ​មេដឹកនំាគណ​បក្សនេះ ​បានបោក​បញ្ឆោត​ឲ្យមកចូលរួមធ្វើ​បាតុកម្ម ​មហាព្យុះហយាត្រា​អស់រយៈ​ពេលប្រមាណ​ជិតមួយឆ្នាំ​ ត្រូវចំណាយ​ថវិកាយ៉ាងស​ន្ធឹកសន្ធាប់ ​ខ្លះបានលក់​ដីធ្លី ​លក់គោក្របី ​លក់មាន់ទា ​។ល។ និង​ខាតបង់ពេល​វេលាដែល​ត្រូវចិញ្ជឹមជីវិ​តក្រុមគ្រួសារ​ផងដែរ។
យើងគិតថា​ បច្ចុប្បន្ន ​មេដឹកនំាក្រុ​មប្រឆំាងនានា ​(ខ្លះទើបនឹងប​ង្កើត ខ្លះ​ទៀតបាន​បង្កើតយូរ​យាមកហើយ)​ កំពុងចង់​ធ្វើឲ្យឈ្មោះខ្លួន​ឯងល្បី ​បានរិះគន់​រដ្ឋាភិបាល ​តែពុំមាន​ប្រយោជន៍ ​ព្រោះប្រជាពល​រដ្ឋខ្មែរ ​បានមើល​ឃើញសម្មិទ្ធផល​ដ៏ធំធេងរបស់រាជរ​ដ្ឋាភិបាល ​គឺមិនដូច​គេភូតភរ​នោះឡើយ ​ក៏ចាប់ផ្ដើម​ងាកមករិះគន់​ក្រុមប្រឆំាង​គ្នាឯងទៅ​វិញ។ អ្វីដែល​ជាការពិត ​គឺវានៅតែជាការ​ពិត ដែលយើ​ងសូមលើក​ពីតក្កភាព ​នូវរូបភាព​ជាក់ស្ដែង​ពីរចំណុច ​គឺ៖ ទី១) ​ការអំពាវនាវ ​របស់បក្សសង្រ្គោះជាតិ​ ឲ្យអ្នកគំា​ទ្រពួក​គេចេញមក​ថ្កោលទោស ​សម្ដេច ​ហ៊ុន ​សែន ​និង ​រាជ រដ្ឋាភិបាល ​ឲ្យ «​ចុះចេញពីដំណែង»​។ តែលទ្ធផលគឺ ​បងប្អូនប្រជា​ពលរដ្ឋទំាង​នោះ បានខាត ​បង់ប្រាក់​កាក់ ពេលវេលា​យ៉ាងច្រើន។​ នៅទីបញ្ចប់​ពួកគេនៅសល់​តែបាតដៃទទេ ​រីឯ លោក​ កឹម ​សុខា បែរជាបាន​ទទួលដំណែង​ដ៏ខ្ពស់ ​(ដែលខ្លួនមិនដែល​សុបិន្ត)ជាអនុប្រធាន​សភាទី១​ និង ទាមទារ​បានរថយន្ដ​ទំនើប ​ដែលមានតម្លៃ​ប្រមាណ២០ម៉ឺន​ដុល្លារអាមេរិក។ ​ចំណែក លោ​ក សម រង្ស៊ី​ វិញ ទ្បំាប៉ារហូតដល់​បានទទួល​ដំណែងជា​ប្រធានក្រុមភាគ​តិចនៅក្នុង​សភា មា​នឋានៈស្មើ ​នាយករដ្ឋមន្រ្ដី ​ហើយមានវាសនាមក​អង្គុយរួមបាយ​ជាមួយ សម្ដេចនាយក​រដ្ឋមន្រ្ដី​ យ៉ាងក្រហើៗ ។​

ទី២) ​រឿងព្រឹត្ដិការណ៍​ជាក់ស្ដែង ​ដែលគេមិនអាច​បំភ្លេចបាននោះ គឺ​កាលពីខែមុន ​មន្រ្ដីបក្ស​សង្រ្គោះជាតិ១១រូប ​ក្នុងនោះបីរូប​ត្រូវបានតុលាកា​រកាត់ទោសឲ្យ​ជាប់ពន្ធនា​គារ២០ឆ្នាំ ​និងសកម្មជន​៨រូបទៀត​ឲ្យជាប់ពន្ធនាគា​រ៧ឆ្នាំ ​ពីបទបង្កហិង្សា ​បំបះបំបោរ ​ក្នុងសកម្មភាព​ដែលបណ្ដាល​ឲ្យកងសន្ដិ​សុខសណ្តាប់​សាធារណៈ​របួសធ្ងន់​ ប្រមាណ​៤០នាក់។​

ចំពោះករណី​ខាងលើ ​លោក ​កឹម ​សុខា បា​នបដិសេធ​ប្រកបដោយមោទ​នភាពថា ​គាត់មិនបា​នចូលរួម​ដឹកនំាការ ​«រំដោះ» ​ទីលានប្រជាធិប​តេយ្យនៅ ថ្ងៃ​ទី១៥ ខែកក្កដា ​ឆ្នាំ២០១៤ ​នោះទេ ​ដោយជាប់​រវល់ការ​ ចុះធ្វើប្រជាភិថុតិ​នៅខេត្ដកំពង់​ចាម ហើយ​ទុកឲ្យតំណាង​រាស្រ្ដជាប់​ឆ្នោតមួយចំនួន ​(៧រូប)​ ជាអ្នកដឹកនំា​ទទួលខុសត្រូវទៅ​វិញ។ ចំណុច​នេះ ត្រូវបាន​គេចោទសួ​រថា ក្នុងនាម​ជាប្រធានស្ដីទី ​បែរជាខ្លួន​ឆ្លើយបែប​យករួចខ្លួនថា «​មិនដឹងមិនឮ» រឿងនេះ។​ រីឯ លោ​ក សម ​រង្ស៊ី នៅពេ​លតុលាការប្រកាសកា​ត់ទោស ​និងចាប់ខ្លួន​ជន១១រូប ​របស់បក្ស​ខ្លួនបញ្ជូនទៅ​ដាក់ពន្ធនាគារ​ បែររត់គេ​ចយករួច​ខ្លួនទៅលំហែ​កាយយ៉ាង​រំភើយនៅប្រទេសបា​រំាង ​និងនៅសហរដ្ឋ​អាមេរិក ​ទៅវិញ។

យើងសួរថា ​ហេតុអ្វី ​ក៏លោក ​សម ​រង្ស៊ី ​មិននៅក្នុងប្រទេស បើ​មិនបានជួយ​ការងារតស៊ូមតិ ​ក៏ត្រូវនៅ​ជាការជួយផ្ដ​ល់ផ្លូវចិត្ដ​ដល់ពួកគេដែរ​។
តើនេះពុំបាន​ន័យថា ​មេបក្សប្រឆំាង​ទំាងពីររូបនេះ​ មិនមាន​ការទទួលខុ​សត្រូវចំ​ពោះវាសនា​បក្សខ្លួន​ សកម្មជន​របស់ពួក​ខ្លួនពេលមាន​ទុក្ខ និងទទួលខុ​សត្រូវចំពោះវា​សនាអ្នកដែលបា​នបោះឆ្នោតឲ្យ​បក្សខ្លួន ទេ​ឬអី?

​ជាសរុប ​មេដឹកនំា​បក្សប្រឆំាង ​«មិនសក្ដិសម​ធ្វើជាអ្នកដឹកនំា​» ជោគវាស​នាប្រទេសបាន​ទ្បើយ៕​

No comments:

Post a Comment