Tuesday, August 11, 2015

ប្រតិ្តភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅក្រុងហុងកុង មកស្វែងយល់ពីបរិយាកាស វិនិយោគ នៅកម្ពុជា

ប្រតិភូសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង​​ហុងកុងចំនួន​១៦រូបមក​កាន់កម្ពុជា ​ដើម្បីស្វែង​យល់​ពីបរិយា​កាស​​វិនិ​យោគរួមទាំងប្រពន្ធ័ច្បាប់​ការងារ​ទាំង​ឡាយ​នៅ​​ប្រទេសកម្ពុជា​។

លើកឡើង​នៅក្នុងជំនួប​ពិភាក្សា​ការងារ ​នៅវិមាន​មិត្តភាព​នៃទីស្តីការ​គណរដ្ឋ​មន្ត្រី នាល្ងាចថ្ងៃ​ទី១០​សីហា ​បណ្ឌិតរីឆាដ ​វ៉យស្តេគ ​(richard-vuylsteke) ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង​​ហុងកុង ​បាន ​ជំរាបជូន ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីទទួល​បន្ទុកទីស្តី​ការ​គណៈរដ្ឋមន្ត្រី អំពីដំណើរ​ទស្សនកិច្ច​របស់ប្រតិភូ​លោកមកកាន់​កម្ពុជា​ពេលនេះ គឺដើម្បី​ស្វែងយល់អំ​ពី បរិយា​កាសវិនិយោគ, ពាណិជ្ជកម្ម ​, ការងាសហជីព , ផលិត​ភាព​ការងារ ក៏ដូច​ជា​បទ​បញ្ញាតិ មួយចំនួន​របស់កម្ពុជា​សព្វថ្ងៃ។​

ប្រតិភូក៏​បានបង្ហាញ​ពីការចាប់អា​រម្មណ៍ចំពោះកា​ររីកលូតលាស់ ​នៃផ្នែកសេដ្ឋ​កិច្ចរបស់​កម្ពុជា ​ជាពិសេសអំពី ​ខ្សែសង្វាក់​ផលិតកម្ម​ ហើយក៏មាន​បំណងចង់​ឃើញកម្ពុជា​រក្សាបាន​នូវកេរ្ត៍ឈ្មោះ​ផលិ​តផល​របស់ខ្លួន​ដែល​នាំចេញពីកម្ពុជា ​ទៅកាន់ទី​ផ្សារអន្តរ​ជាតិផងដែរ​។
ជាការ​ឆ្លើយតប​ឯ.ឧឧបនាយក​រដ្ឋមន្ត្រីសុខ​ ​អាន បានជំរាប​ជូនថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​គាំទ្រវិនិយោគ​អន្តរជាតិ​ ដោយផ្តោតការ​កចិត្តទុក​ដាក់គិត​គូរដល់ផល​ប្រយោ​ជន៍​ ទាំង​និយោជក់ (ថៅកែ)​ និងកម្មករដែល​បំរើការឲ្យ​ក្រុមហ៊ុន។ ​

ហើយរាល់បទបញ្ញាតិច្បាប់ទាំងឡាយគឺត្រូវឲ្យមានតុល្យភាពក្នុងការបំរើផលប្រយោជន៍ដល់គ្រ​ប់ភាគីពាក់​ពន្ធ័ទាំង​អស់គឺ​រាជ​រដ្ឋា​ភិបាលខិតខំ​ជួយ​សម្រួល​ធ្វើយ៉ាង​ណាឲ្យភាគីទាំ​ងសង្ខាងគឺទាំ​ងក្រុមហ៊ុន​ និង​កម្មករ​​ត្រូវតែ​ទទួល​បានផល​ប្រយោជន៍​សម​ស្របទាំ​ង​អស់គ្នា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​បានគូស​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​មិនចង់ឃើញមា​ន​បាតុកម្ម​ឬការ​ប៉ះ​ទង្គិចណា​មួយ​កើត​ឡើងរវាង​ក្រុមហ៊ុន​ និងកម្មករ​ចំពោះករណីវិ​វាទផ្សេងៗ​ឡើយ ពីព្រោះវានឹងនាំ​មកនូវការលំបាក​ដល់​ភាគី​ពាក់ពន្ធ័ ដូច្នេះហើយបាន​ជា​រាជរដ្ឋាភិបាល​គិតគូរលើ​និន្នាការ​ច្បាប់​វិនិ​យោគ ហើយតែង​បានជួយ​សម្រប​សម្រួលធ្វើយ៉ា​ងណាឲ្យស​ង្វាក់ផលិតកម្ម​ដំណើរការទៅ​ដោយ​ភាព​​រលូនល្អ ​ដើម្បីរក្សាសុខ​ដុម​នីយកម្ម​ផ្នែក​ការងារ។
ឯកឧត្តម​ ក៏បានជំរាប​ជូនអំពីនយោ​បាយរបស់រា​ជរដ្ឋាភិ​បាលគឺ បា​នដាក់ចេញនូវ​ផែនការអភិវឌ្ឍន៍​ រយៈ ​ពេល៥ឆ្នាំ ​​ក្នុងនោះមានផែន​ការយុទ្ធសា​ស្ត្រត្រីកោណ​ ផែនការយុទ្ធ​សាស្ត្រចតុកោណ,​​ផែន​ការវិនិយោគសាធារណៈ​៣ឆ្នាំរំកិល បូករួមទាំង​គោល​នយោ​បាយ​អភិវឌ្ឍន៍ផ្នែក​ឧស្សា​ហកម្ម​ផងដែរ។

រាជរដ្ឋាភិបាល​ធ្វើយ៉ាងនេះគឺ​ដើម្បីទាក់​ទាញវិនិ​យោគទុនអ​ន្តរជាតិឲ្យ​ចូលមកជួ​យដល់ការ​អភិវឌ្ឍន៍កម្ពុជា​ ឲ្យបានកាន់​តែរីកចំរើ​ន ជាពិសេស​គឺជួយបង្កើត​ការងារឲ្យ​ប្រជាជនកម្ពុជាធ្វើ​នៅក្នុង​ស្រុកតែ​ម្តង​។ ឯកឧត្តម ​សុខ ​​អាន ​ក៏បានថ្លែងអំ​ណគុណ និង​គាំទ្រចំពោះ​គំនិតរបស់​ប្រតិភូ​ដែល​ចង់​ឲ្យ​កម្ពុជា​រក្សាបាននូវ​ឈ្មោះផលិតកម្ម​ល្អ​របស់​ខ្លួនដើម្បី ដណ្តើមទីផ្សារនៅក្រៅប្រទេស ​មាន​ន័យថា​រាល់ផលិតផលដែល​នាំចេញ​ពីកម្ពុជាគឺ​ត្រូវតែរក្សា​ឲ្យបាននូវកេរ្ត៍​ឈ្មោះរបស់ខ្លួន​ ។

ឆ្លៀតក្នុង​ឱកាសនេះក្នុ​ងនាមរាជរ​ដ្ឋាភិបាលក​ម្ពុជា ​ឯកឧត្ត​មបណ្ឌិតស​ភាចារ្យ ក៏បានស្វា​គមន៏ផងដែរ​ បើ​សិន​ជា​ប្រតិភូសភា​ពាណិជ្ជកម្ម​អាមេ​រិកប្រចាំ​នៅហុងកុង​មានបំណង​ចង់​ជួយ ​ធ្វើការ​បណ្តុះ​បណ្តា​ល​ធនធាន​មនុស្ស ទាំងផ្នែកទន់ ​និងផ្នែករឹង​ដល់កម្មករកម្ពុជា​ ជាពិសេស​ទាក់ទង​និងឥរ​យាបទ​កម្មករ​ ឲ្យគេមានការយល់​ដឹងពីតម្លៃ​នៃ​ការងារ​របស់ខ្លួន ក៏ដូច​ជា​ឲ្យយល់ពីផល​លំបាក ​ចំពោះ​ការងារ​ និងក្រុមហ៊ុន ​ដើម្បីឲ្យ​កម្មករ​កាន់តែ​មាន​អាជីពច្បាស់​លាស់មាន​ជំនាញ់ផ្នែក​ការងារ​ និង​យល់​ពីច្បាប់​ គឺ​រាជរដ្ឋាភិ​បាលកម្ពុជា​សូមគាំទ្រ។​

បច្ចុប្បន្ន​កម្ពុជាមាន​កម្មករជាង​កន្លះលាននាក់​ ដែលកំ​ពុងបំរើការងារ​នៅតាម​បណ្តាក្រុ​មហ៊ុនរោង​ចក្រ​សហ​គ្រាសនានា។

​គួរបញ្ជាក់ថា ​កម្ពុជាស​ព្វថ្ងៃគឺកំពុង​ក្លាយជាគោលដៅមួយក្នុ​ងការទាក់​ទាញវិនិយោគ​ទុនអន្តរជាតិ​ដោយសារ​កត្តាសុខសន្តិភាព ​និងការរក្សា​បាននូវស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច រួមទាំង​ល័ក្ខខណ្ឌ​អំណោយ​ផលយ៉ាង​ច្រើនទៀត ​ ទាំងផ្នែក​ទេសចរណ៍ ឧស្សាហកម្មកាត់ដេរ កសិកម្ម ធនាគារ គឺកំ​ពុង​​ទទួលបានការចាប់​អារម្មណ៏​ពីសំណាក់​វិនិយោ​គ​ទុន​អន្តរជាតិ​យ៉ាងខ្លាំង៕





No comments:

Post a Comment